ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកសិក្ខាសាលាតម្រង់ទិសអនាគតសន្តិសុខសាយប័រ នៅប្រទេសកម្ពុជា ឆ្នាំ២០២៥

Posted By: RoogRog Robot | 30-Apr-2025 11:54:31

2025-04-30 11:52am

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Nexusguard និង ក្រុមហ៊ុន Palo Alto នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពី <<ការតម្រង់ទិសអនាគតសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ឆ្នាំ២០២៥>> ក្រោមអធិបតីភាពលោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី ប្រធានប្រតិបត្តិផ្នែកបច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍នៃក្រុមហ៊ុន Cellcard ព្រមទាំង ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណ ១៥០នាក់ នៅសាលប្រជុំ Banquet, អគារ Morgan Tower ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា ប្រធានបទសន្តិសុខសាយប័រ គឺជាប្រធានបទក្តៅ និងត្រូវការការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងប្រទេសកម្ពុជា និងទាំងក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើសកលលោកទាំងមូល។ ការចាប់យកបរិវត្តកម្មឌីជីថល គឺមានសារៈសំខាន់ណាស់ពីគ្រប់ភាគីពាក់ព័ន្ធ តែក៏ត្រូវយកចិត្តទុកខ្ពស់ដល់ផលប៉ះពាល់ និងការគម្រាមកំហែងនានាទៅលើប្រព័ន្ធឌីជីថល។

ក្នុងន័យនេះ សិក្ខាសាលា <<ទិសដៅអនាគតសន្តិសុខសាយប័រប្រទេសកម្ពុជា ឆ្នាំ២០២៥>> ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយជំរុញការត្រៀមខ្លួនរួចជាស្រេច (Cyber Readiness) ក្នុងការស្វែងយល់ ការការពារ ការបង្កា និងការឆ្លើយតប ពីការវាយប្រហារតាមប្រព័ន្ធអ៊ឺនធីណិត។

ដោយឡែកទិដ្ឋភាពនៃការគម្រាមកំហែងក៏អាចមានច្រើនរូបភាព ដើម្បីវាយប្រហារមកលើប្រព័ន្ធសន្តិសុខឌីជីថលដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក្នុងនោះ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺបរិបទថ្មីដែលកំពុងប្រឈមដល់គ្រប់ប្រទេសទាំងក្នុងតំបន់ និងសកលលោក៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...