(ប៉ៃលិន)៖ ដើម្បីអបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ <<រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ>> សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន អំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋពលរដ្ឋដែលរងគ្រោះ ក្នុងពេលជួបគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ ជំងឺឆ្លង/មិនឆ្លង ជំងឺរាតត្បាតផ្សេងៗ និងវិបត្តិនានាដែលបង្កឡើងដោយការប្រែប្រួល អាកាសធាតុ។
ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរស ជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ទិវា ៨ ឧសភានេះ មានគោលបំណងរំលឹកដល់ខួបនៃ ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម-អឌ្ឍចន្ទក្រហម និងការផ្តល់សេវាកម្មមនុស្សធម៌រយៈពេល ៧០ឆ្នាំ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងពេលជួបគ្រោះមហន្តរាយបង្កឡើងដោយ មនុស្ស និងធម្មជាតិ ជំងឺឆ្លង/មិនឆ្លង ជំងឺរាតត្បាតផ្សេងៗ និងវិបត្តិភ័យនានាដែលបង្កឡើងដោយការប្រែប្រួល អាកាសធាតុ ។
ដើម្បីមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សូមអំពាវនាវចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាចូលរួមបរិច្ចាគថវិកា សម្ភារ ដោយ សទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ។
សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនតាមរយៈគណៈកម្មាធិការសាខា ដែលនៅប្រចាំការទទួល និងបដិសណ្ឋារកិច្ច រៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ នេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន។ ក្រុមការងារចាំទទួលមូលនិធិសប្បុរសជននៅសាខា កក្រក ខេត្តប៉ៃលិន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
លេខទូរស័ព្ទទំនាក់ទំនងលោក សៅ សារ៉ាត់ ០៩៧ ៧៨ ២១ ២៦៨, លោកស្រី ពៅ សុខ ០៨៨ ៤១ ៤០ ៦៥៦ និងលោកហុក សុផល ០៩៧ ៣៥ ៦៨ ៥៦៨៕