អាជ្ញាធរជាតិអប្សរា បិទចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវប្រាសាទព្រះខ័ន ដើម្បីកែលម្អ ចាប់ពីថ្ងៃទី១០ ខែមីនា រហូតដល់ចប់ការងារជាស្ថាពរ

Posted By: RoogRog Robot | 04-Mar-2025 16:42:00

2025-03-04 04:39pm

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវប្រាសាទព្រះខ័ន ចាប់ពីចំណុចត្រួតពិនិត្យសំបុត្រភ្ញៀវទេសចរ រហូតដល់ជ្រុងកែងខាងជើងឈៀងខាងលិចនៃប្រាសាទព្រះខ័ន ដើម្បីអនុញ្ញាតជូនក្រុមការងារបច្ចេកទេស កែលម្អកំណាត់ផ្លូវនេះ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ រហូតដល់ចប់ការងារជាស្ថាពរ។

ក្នុងអំឡុងពេលនៃការបិទចរាចរណ៍នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ អាចប្រើប្រាស់ផ្លូវបន្តត្រង់ពីខ្លោងទ្វារដីឆ្នាំង ឆ្ពោះទៅផ្លូវវង់ធំ ដូចមានគំនូសបង្ហាញផ្លូវជូនភ្ជាប់មកជាមួយ (សេចក្តីជូនដំណឹង)៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...