ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ បទល្មើសព្រហ្មទណ្ឌក្នុងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៥មានការថយចុះ, ខណៈការបង្ក្រាបសម្រេចបាន៩៥ភាគរយ (Video inside)

Posted By: RoogRog Robot | 04-Mar-2025 16:24:14

2025-03-04 04:18pm

(ភ្នំពេញ)៖ បទល្មើសព្រហ្មទណ្ឌក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ក្នុងរយៈពេលត្រីមាសដំបូងឆ្នាំ២០២៥នេះ មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ បន្ទាប់ពីកម្លាំងនគរបាលជំនាញបង្កើនសកម្មភាពពីមួយថ្ងៃ ទៅមួយថ្ងៃ។ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បានអះអាងថា បើទោះបីបទល្មើសលួច ឆក់ ប្លន់ មានការថយចុះក្ដី ប៉ុន្ដែកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបង្កើនសកម្មភាពទ្វេរដង ក្នុងការល្បាតពួនស្នាក់នៅភូមិសាស្ដ្រស្មុគស្មាញ់ និងបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបន្ដទប់ស្កាត់គ្រប់បទល្មើស។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ចំពោះបទល្មើសដែលកើតមានឡើង កម្លាំងជំនាញនៅតែបន្ដសហការស្រាវជ្រាវតាមបង្ក្រាបឲ្យដល់ឬសគល់ ពិសេសមុខសញ្ញាដែលនៅសេសសល់។

ចំពោះចំនួនបទល្មើសដែលកើតមាននៅដើមឆ្នាំ២០២៥នេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា បានកើតឡើងចំនួន១២២ករណី លើ១៤០លើក (ថយ១៨ករណី) ក្នុងនោះបទឧក្រិដ្ឋ២០លើក និងមជ្ឈឹម១០២លើក។ ដោយឡែក លទ្ធផលនៃការបង្ក្រាបវិញ មានចំនួន១១៦លើក ឃាត់ខ្លួនមនុស្ស១៧១នាក់ ស្មើនឹង៩៥ភាគរយ៕

សូមស្ដាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...