រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំគណៈកម្មាធិកាបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ

Posted By: RoogRog Robot | 04-Mar-2025 15:54:59

2025-03-04 03:49pm

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិកាបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ បន្ទាប់ពីក្រុមប្រឹក្សារាជធានីភ្នំពេញ បានទទួលពាក្យលាលែងរបស់លោក សំ សេដ្ឋា អតីតប្រធានការិយាល័យប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាពរបស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិកាបោះឆ្នោត និងមានវត្តមានចូលរួមជាកិត្តិយសពីសំណាក់លោក កើត ឆែ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីត្រៀមរៀបចំធ្វើការជ្រើសរើសបេក្ខភាពប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្រោយពេលប្រធានការិយាល័យចាស់បានដាក់ពាក្យលាលែងពីមុខតំណែងកន្លងមក។

លោក ម៉ប់ សារិន បានជម្រាបជូនអង្គប្រជុំជ្រាបថា បន្ទាប់ពីក្រុមប្រឹក្សារាជធានីភ្នំពេញបានទទួលពាក្យលាលែងរបស់ លោក សំ សេដ្ឋា អតីតប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំនីតិវិធី និងបំពេញបែបបទផ្សេងៗឡើងវិញ ដើម្បីត្រៀមធ្វើការជ្រើសរើសបេក្ខភាពឈរឈ្មោះ ស្របតាមនីតិវិធី និងច្បាប់ជាធរមាន។

ជាក់ស្តែងថ្ងៃនេះ កិច្ចប្រជុំរបស់គណៈកម្មាធិការបោះឆ្នោតត្រូវបានរៀបចំក្នុងគោលបំណង ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីកែសម្រួលសមាសភាព គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ រាជធានីភ្នំពេញ (បន្ទាប់ពីមានការផ្លាស់ប្តូរសមាសភាពចាស់មួយចំនួន) និងបញ្ជាក់អំពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។

លើសពីនេះ ដើម្បីផ្សព្វផ្សាយអំពីនីតិវិធីនៃការបោះឆ្នោត និងអំពីរចនាសម្ព័ន្ធ តួនាទី ភារិកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។ រៀបចំផែនការផ្សព្វផ្សាយ និងកំណត់កាលបរិច្ឆេទ នៃការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជន ការសម្រាំងជ្រើសរើសបេក្ខជន និងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ។

បន្ទាប់ពីកិច្ចប្រជុំនេះ គណៈកម្មាធិការបោះឆ្នោត នឹងចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...