បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ចាម,​ លោក អ៊ូច ភា៖ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងស្ថេរភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរ

Posted By: RoogRog Robot | 04-Mar-2025 14:34:31

2025-03-04 02:30pm

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅបន្តនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាពលោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅ និងក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជការឯកភាពរដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្តនូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាង រឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

អភិបាលខេត្តបានបន្ថែមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានធ្វើឱ្យបរិយាកាស សន្តិសុខ នៅតាមសហគមន៍ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ។ និយាយជារួម ខេត្តកំពង់ចាម ប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនា និងមានភាពជឿជាក់ ព្រមទាំងបានបង្កលក្ខណៈសម្បត្តិគាប់ប្រសើរដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ។

រដ្ឋលេខាធិការ អ៊ូច ភា បានឱ្យដឹងថា តាមរយៈលទ្ធផលដែលគណៈបញ្ញការឯកភាពរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២៤ កន្លងមក និងក្នុងត្រីមាសទី១ឆ្នាំ២០២៥នេះ ពិតជាបានបង្ហាញច្បាស់ពីកិច្ចខិតខំប្រឹងប្រែង របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានធ្វើឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមសហគមន៍ភូមិ-ឃុំ-សង្កាត់កាន់តែមានភាពកក់ក្តៅ។

រដ្ឋលេខាធិការបន្តទៀតថា តាមរយៈគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តកំពង់ចាមឲ្យកាន់តែល្អប្រសើរ ឆ្លើយតបនឹងកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបន្តអនុវត្តដោយយកចិត្តទុកដាក់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមរយៈការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សំដៅបន្តការអភិវឌ្ឍខេត្តកំពង់ចាមឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...