បន្ទាប់ពីរង់ចាំអស់ពេល ៣ថ្ងៃ សម្តេចតេជោ ហ៊ុន សែន ដឹងថាវីរុសកូវីដ១៩ ដែលឆ្លងមកសម្តេច គឺប្រភេទអូមីក្រុង, ៥ថ្ងៃទៀតអាចជាសះស្បើយ

Posted By: RoogRog Robot | 28-Feb-2025 15:29:10

2025-02-28 10:26pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហោះសារបញ្ជាក់ពីវីរុសកូវីដ១៩ ដែលឆ្លងមកសម្តេច គឺជាប្រភេទអូមីក្រុង (Omicron) ដូចគ្នានឹងប្រភេទដែលសម្តេចធ្លាប់ឆ្លងកាលពីឆ្នាំ២០២២ ក្នុងពេលដែសម្តេចចូលរួមក្នុងកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៉ីដែរ។

បន្ទាប់ពីធ្វើតេស្តម្តងទៀត ឃើញនៅបន្តវិជ្ជមាននៅព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន ប៉ានស្មានថា ជំងឺកូវីដរបស់សម្តេចអាចនឹងជាសះស្បើយនៅរយៈពេល៥ថ្ងៃទៀត។

សម្តេចបានបង្ហោះសារដូច្នេះថា <<បើទោះជាជំងឺកូវីដ១៩ ដែលឆ្លងមកខ្ញុំបានធូរស្រាលក៏ដោយ តែខ្ញុំនៅតែចង់ដឹងថាតើ កូវីដនេះវាជាប្រភេទពូជអ្វី?។ ឆ្លងកាត់ការរង់ចាំ៣ថ្ងៃ ពេលនេះបានដឹងថាពូជរបស់វាហើយ គឺអូមីក្រុង (Omicron) ជាប្រភេទដែលខ្ញុំធ្លាប់កើតកាលពីឆ្នាំ២០២២ ដែលត្រូវបានរកឃើញពេលខ្ញុំទៅចូលរួមប្រជុំ G20 នៅឥណ្ឌូនេស៉ីក្នុងនាមប្រធានអាស៊ាន។ ព្រឹកមិញបានធ្វើតេស្តឃើញនៅវិជ្ជមានច្រើន តែតិចជាងមុន និងប៉ាន់ស្មានថាអាច ៥ថ្ងៃទៀតទើបអស់>>។

សូមជ្រាបថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកាលយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ថា សម្ដេចបានឆ្លងជំងឺកូវីដ១៩ ជាថ្មីម្ដងទៀត បន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។ សម្ដេចតេជោបានប្រកាសលុបចោល កម្មវិធីជួបភ្ញៀវមួយចំនួន រួមទាំងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភានៅថ្ងៃទី២៦ ខែកុម្ភៈផងដែរ៕



News Source: freshnewsasia.com
LATEST NEWS
ព័ត៌មានពេលរាត្រី៖ ២៨ កុម្ភៈ ២០២៥
MORE NEWS CLICK HERE...