លោក គង់ ស៊ីថា អ្នកជំនាញធនធានរ៉ែ៖ រ៉ែមាសនៅមណ្ឌលគីរីមួយកន្លែង អាចរកបានពី ៣០០ទៅ ៤០០គីឡូក្រាមក្នុង១ខែ

Posted By: RoogRog Robot | 15-Feb-2025 09:10:02

2025-02-15 09:04am

(មណ្ឌលគិរី)៖ លោក គង់ ស៊ីថា អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានភូគោកសាស្ត្ររ៉ែ និងឧស្សាហកម្មអាជីវកម្មរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបង្ហាញពីសក្ដានុពលនៅរ៉ែមាស នៅក្នុងខេត្តមណ្ឌលគីរីមួយកន្លែង ដែលចម្រាញ់បានមាសពី ៣០០ទៅ ៤០០គីឡូក្រាមក្នុង១ខែ។

អាជីវកម្មរ៉ែមាសនេះ ធ្វើឡើងនៅក្នុងភូមិសាស្រ្តក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុនអូស្រ្ដាលី Renaissance Minerals (Cambodia) Limited និងមានរណ្ដៅរ៉ែមាសសរុបចំនួន ៧រណ្ដៅ កំពុងតែដំណើការ។

បើតាមការបញ្ជាក់ពីលោក គង់ ស៊ីថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងវិនិយោគលើរ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី ខណៈក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នេះគឺជាក្រុមហ៊ុនធំជាងគេ ដែលកំពុងវិនិយោគចម្រាញ់រ៉ែមាសនៅកម្ពុជា។

អ្នកជំនាញរ៉ែ ខាងលើក៏បានឱ្យដឹងផងដែរថា ក្រៅតែពីខេត្តមណ្ឌលគិរី មានខេត្តមួយចំនួនទៀតដែលមានសក្ដានុពលអាចចម្រាញ់មាសបានរួមមាន ខេត្តក្រចេះ កំពង់ធំ ត្បូងឃ្មុំ បាត់ដំបង កំពត និងឧត្តរមានជ័យ ផងដែរ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសន៍ផ្ទាល់របស់បណ្ដាញព័ត៌មាន Fresh News ជាមួយលោក គង់ ស៊ីថា នៅក្នុងរោងចក្រចម្រាញ់រ៉ែមាស Renaissance Minerals (Cambodia) Limited ដូចតទៅ៖


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...