ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR ផលិតកង់រថយន្តនៅកម្ពុជា លក់នៅទីផ្សារអឺរ៉ុប និងអាមេរិក

Posted By: RoogRog Robot | 15-Feb-2025 13:43:06

2025-02-15 12:41pm

(ក្រចេះ)៖ ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR ជាក្រុមហ៊ុនធំលំដាប់លេខ២ នៅក្នុងប្រទេសចិន បានមកដាក់ទុនវិនិតោគនៅក្នុងប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោក ឈីន កាង Chen Gnag នាយកប្រចាំរោងចក្រសំបកកង់ DOUBLESTAR មកកាន់បណ្ដាញព័ត៌មាន Fresh News។

ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ បានផលិតសំបកកង់រថយន្តលក់នៅក្នុងទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។ ហើយកាលពីឆ្នាំ២០២៤កន្លងទៅ ក្រុមហ៊ុននេះបាននាំចេញសំបកកង់រថយន្តដំបូងរបស់ខ្លួន បានប្រមាណ១០ម៉ឺឈុតលើទីផ្សារទាំងពីរខាងលើ។

បើតាមការបញ្ជាក់ពីលោក ឈីន កាង Chen Gnag នាយកប្រចាំរោងចក្រសំបកកង់ DOUBLESTAR បច្ចុប្បន្នក្រុមហ៊ុននេះមានបុគ្គលិកសរុបប្រមាណ ១៦០០នាក់ និងបុគ្គលិកជាង ៨០% ជាជនជាតិខ្មែរ ក្រៅពីនោះជាជនជាតិចិន។

លោក ឈីន កាង បានឲ្យដឹងទៀតថា បច្ចុប្បន្នកក្រុមហ៊ុន បានទាញយកជ័រកៅស៊ូក្នុងស្រុកមកផលិត និងឆ្នៃក្នុងទំហំ ៥ ទៅ៦ម៉ឺនតោនក្នុងមួយឆ្នាំ ពីជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា។

ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR បានមកសិក្សាពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជានៅខែមករា ឆ្នាំ២០១៣ ហើយបានមករត់ឯកសារពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ នៅខែឧសភា ឆ្នាំ២០២៣ និងបានចាប់ផ្ដើមផលិតសំបកកង់នៅតំបន់សេដ្ឋកិច្ចពិសេសនេះ នៅខែឧសភា ឆ្នាំ២០២៤ ដោយមានផលិតលក់នៅលើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។

សូមជម្រាបថា ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR មានចំនួន ១១ក្រុមហ៊ុនជុំវិញពិភពលោក ក្នុងនោះមាននៅក្នុងប្រទេសដូចជា៖ ប្រទេសកូរ៉េ, អាមេរិក, វៀតណាម, ចិន និងក្នុងប្រទេសបណ្ដាសហគមន៍អឺរ៉ុប៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...