រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតាឆ្នាំ២០២៥ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន អញ្ជើញលោកអ្នករួមគ្នាអបអរសាទរបុណ្យហែអ្នកតា

Posted By: RoogRog Robot | 12-Feb-2025 16:57:10

2025-02-12 04:52pm

(ប៉េកាំង)៖ រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតាឆ្នាំ២០២៥ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយនៅវេលាម៉ោង២០ថ្ងៃទី១២ខែកុម្ភៈ ។ ក្នុងបរិយាកាសសប្បាយរីករាយនិងសិរីមង្គល រាត្រីសមោសរនឹងផ្តល់ នូវការជួបជុំគ្រួសារដែលប្រកបដោយខ្លឹមសារប្រពៃណី និងកម្លាំងរស់រវើកសម័យទំនើប តាមរយៈចម្រៀង របាំ អាយ៉ៃចិន ល្ខោនខ្លីៗ ល្ខោនហ៊ី និងកម្មវិធីវេទមន្តជាដើម ដើម្បីរួមជាមួយទស្សនិកជនទូទាំងពិភពលោក អបអរសាទរបុណ្យហែអ្នកតា។

នៅម៉ោង២០ថ្ងៃទី១២ខែកុម្ភៈនេះ រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតាឆ្នាំ២០២៥ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ដូចជាប៉ុស្តិ៍ចម្រុះ និងប៉ុស្តិ៍សិល្បៈនៃស្ថានីយទូរទស្សន៍មជ្ឈិមចិន CCTV ជាដើម ហើយវិទ្យុដូចជា Music Radio និង Radio The Greater Bay ជាដើមនិងវេទិកាប្រព័ន្ធសារព័ត៌មានថ្មីដូចជា កម្មវិធី APP ព័ត៌មាន និងកម្មវិធី APP វីដេអូឃ្លីបរបស់ CCTV ជាដើមក៏នឹងចាក់ផ្សាយក្នុងពេលដំណាលគ្នាដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...