(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥០.២៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ <<ល្អ>>។
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តកែប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន, ពណ៌លឿងៈ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តស្ទឹងត្រែង និងខេត្តព្រះសីហនុ, ពណ៌ទឹកក្រូចៈ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់៕