USGS៖ តៃវ៉ាន់ រងការរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ, មនុស្ស ២៧នាក់របួស

Posted By: RoogRog Robot | 21-Jan-2025 10:02:05

2025-01-21 09:56am

(តៃប៉ិ)៖ ទីភ្នាក់ងារភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារកោះតៃវ៉ាន់ នាថ្ងៃអង្គារ ទី២១ ខែមករានេះ ហើយអាជ្ញាធរមូលដ្ឋាននិយាយថា មានមនុស្ស ២៧នាក់របួស និងបណ្តាលឱ្យបាក់រលំពិដាន​ផ្ទះ​។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការរញ្ជួយដីបានកើតឡើង នៅចម្ងាយ ១២គីឡូម៉ែតពីស្រុកចម្ការស្វាយ Yujing ភាគខាងត្បូងកោះតៃវ៉ាន់។ អ្នកកាសែត AFP ម្នាក់នៅក្នុងទីក្រុងតៃប៉ិ ក៏ស្ថិតក្នុងហេតុការណ៍រញ្ជួយដី ដែលកើតឡើងកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនោះដែរ។ វីដេអូមួយដែលត្រូវបានបង្ហោះលើបណ្តាញសង្គម Facebook និងផ្ទៀងផ្ទាត់ដោយ AFP បង្ហាញឱ្យឃើញ អាជ្ញាធរពន្លត់អគ្គីភ័យក្នុងតំបន់ កំពុងជួយសង្គ្រោះមនុស្ស ៣នាក់ រួមទាំងកុមារម្នាក់ជាប់ក្នុងផ្ទះដែលដួលរលំ នៅក្នុងស្រុក Nanxi ក្បែរនោះ។ ពិដានក្នុងផ្ទះមួយចំនួន ក៏បានបាក់រលំផងដែរ។

អាជ្ញាធរនិយាយថា មនុស្សម្នាក់ត្រូវរបួសដោយសារតែកំទេចកំទីធ្លាក់លើ ខណៈមនុស្សពីរនាក់ទៀត ជាប់ក្នុងជណ្តើរយន្ត នៅពេលដែលមានការរញ្ជួយដី។ តាមក្រសួងសុខាភិបាលតៃវ៉ាន់ មនុស្សសរុបចំនួន ២៧នាក់បានរងរបួស ហើយអ្នកពន្លត់អគ្គិភ័យក្នុងស្រុក Nanxi បានឱ្យដឹងថា គ្មានសេចក្តីរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរទេ។ ដោយឡែក ទំនិញក្នុងហាងមួយកន្លែង នៅឯទីក្រុង Chiayi ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគខាងជើងស្រុក Yujing ក៏ធ្លាក់រប៉ាត់រប៉ាយផងដែរ ដោយសារតែរំញ័រពីការរញ្ជួយដីនោះ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...