(សៀមរាប)៖ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានផ្ទៃដីសរុប ២៤ ៨០០ហិចតា និងមានភូមិចំនួន ០៣ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ហើយមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងចម្ងាយពីស្រុកប្រាសាទបាគងប្រមាណ ១៤គីឡូម៉ែត្រ។ ភ្ញៀវទេសចដែលមកកម្សាន្តអាចធ្វើដំណើរតាមរថយន្ដ រឺម៉ក ឬម៉ូតូដោយប្រើរយៈពេល ៥០នាទីពីទីរួមខេត្តមកដល់ចំណតទូក និងប្រើពេលប្រហែល ២០នាទី ទើបដល់សហគមន៍កំពង់ភ្លុក។
ដោយមើលឃើញពីសក្តានុពលលើវិស័យទេសចរណ៍នៅក្នុងឃុំកំពង់ភ្លុក នៅឆ្នាំ២០១៣ លោកមេឃុំកំពង់ភ្លុក និងគណៈកម្មការសហគមន៍នេសាទ បានសហការជាមួយសមាជិករបស់ខ្លួន បង្កើតជាសមាគមសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក៕
សូមទស្សនាវិដេអូទិដ្ឋភាពសហគមន៍ទេសចរណ៍ នៅឃុំកំពុងភ្លុក នៅរដូវប្រាំង ខាងក្រោម៖