ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បដិសេធព័ត៌មានថា ហាម៉ាស់យល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា

Posted By: RoogRog Robot | 15-Jan-2025 21:05:24

2025-01-15 09:01pm

(ហ្សេរុយសាឡឹម)៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍បដិសេធអំពីព័ត៌មានដែលថា ក្រុមហាម៉ាស់បានយល់ព្រមលើសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលស្នើឡើដោយអ្នកសម្រុះសម្រួលកាតា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបដិសេធនេះកើតឡើង បន្ទាប់ពីមន្ត្រីអ៊ីស្រាអែលម្នាក់បានលើកឡើង ពីការយល់ព្រមជាគោលការណ៍ ពីសំណាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍មុននេះថា ក្រុមហាម៉ាស់បានផ្តល់ការយល់ព្រម ហើយកិច្ចព្រមព្រៀងនេះនឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយនឹងចូលជាធរមាននៅថ្ងៃអាទិត្យ ជាមួយនឹងការដោះលែងចំណាប់ខ្មាំងដំណាក់កាលដំបូង។

ទោះជាយ៉ាងណា ការិយាល័យនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហាម៉ាស់មិនទាន់បានផ្តល់ចម្លើយរបស់ខ្លួន ចំពោះសំណើបទឈប់បាញ់ នៅឡើយទេ។ <<ផ្ទុយទៅនឹងរបាយការណ៍ អង្គការភេរវករហាម៉ាស់មិនទាន់ បានឆ្លើយតប ទៅនឹងកិច្ចព្រមព្រៀងនេះទេ>> នេះជាការបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...