រុស្ស៊ីព្រមានសងសឹក ក្រោយអ៊ុយក្រែនបាញ់មីស៊ីលអាមេរិក-អង់គ្លេសចូលទឹកដីខ្លួន

Posted By: RoogRog Robot | 14-Jan-2025 14:40:16

2025-01-14 09:36pm

(ម៉ូស្គូ)៖ រុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបាញ់មីស៊ីលផ្លោងអាមេរិក-អង់គ្លេសជាច្រើនគ្រាប់ចូលទឹកដីរបស់ខ្លួន ព្រមទាំងយន្តហោះដ្រូនយ៉ាងហោចណាស់ ១៤៦ គ្រឿង នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលលោកខាងលិចទាំងអស់នៅតំបន់ Bryansk និងយន្តហោះដ្រូន ១៤៦គ្រឿង នៅខាងក្រៅតំបន់សង្រ្គាម រួមទាំងមីស៊ីល Storm Shadow ពីរគ្រាប់លើសមុទ្រខ្មៅ។ ក្រសួងបានព្រមានថា <<សកម្មភាព របស់របបក្រុងគៀវដែលមានការគាំទ្រ ពីលោកខាងលិចនឹងត្រូវទទួលរងការឆ្លើយតប>>។

កាលពីខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានថា សង្រ្គាមអ៊ុយក្រែន កំពុងខិតជិតទៅរកជម្លោះជាសកល ក្រោយសហរដ្ឋអាមេរិក និងអង់គ្លេស អនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់ពួកគេ ចូលជ្រៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រោយអ៊ុយក្រែនបាញ់មីស៊ីល ATACMS របស់អាមេរិក និង Storm Shadow របស់អង់គ្លេសចូលរុស្ស៊ី នៅពេលនោះទីក្រុងម៉ូស្គូ បានឆ្លើយតបដោយការបាញ់មីស៊ីលលឿនជាងសំឡេងថ្មី "Oreshnik" ទៅលើអ៊ុយក្រែន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...