នាយករដ្ឋមន្រ្តីអ៉ីតាលី៖ NATO ត្រូវតែផ្តោតលើផ្នែកភាគខាងត្បូងរបស់ខ្លួន ដើម្បីទប់ស្កាត់រុស្ស៉ីជាមុន

Posted By: RoogRog Robot | 10-Jan-2025 15:24:41

2025-01-10 03:22pm

(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni បាននិយាយថា ណាតូ (NATO) ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥។

ការដួលរលំនៃរបបលោក Bashar al-Assad នៅស៉ីរី ជាកន្លែងដែលរុស្ស៉ីមានមូលដ្ឋានទ័ពអាកាស និងទ័ពជើងទឹក បានបង្កើតភាពមិនច្បាស់លាស់លើឥទ្ធិពលរុស្ស៉ី នៅតំបន់មជ្ឈិមបូព៌ា និងមេឌីទែរ៉ាណេ។ លោកស្រី Meloni គូសបញ្ជាក់ថា <<យើង​ផ្តោត​ខ្លាំង​លើ​ផ្នែក​ខាង​កើត ដោយ​មិន​បាន​ចាប់អារម្មណ៍ថា​គ្រប់ផ្នែក​​សុទ្ធតែសំខាន់ ជាពិសេស​គឺ​ភាគ​ខាង​ត្បូង>>។ លោកស្រីបន្ថែមថា <<បន្ទាប់ពីការដួលរលំនៃរបប លោក Assad វាសមហេតុផលក្នុងការជឿថា រុស្ស៉ីកំពុងស្វែងរកច្រកចេញ-ចូលសមុទ្រ តាមវិធីផ្សេង ហើយមួយក្នុងចំណោមទាំងនោះអាចជាតំបន់ Cyrenaica>>។

Cyrenaica ជាតំបន់មួយនៅភាគខាងកើតលីប៊ី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មេបញ្ជាការកងទ័ពជាតិ LNA លោក Khalifa Haftar ដែលមានចំណងមិត្តភាពជាមួយវិមានក្រឹមឡាំង អស់រយៈពេលច្រើនឆ្នាំមកហើយ។ កាលពីខែមុន វិមានក្រឹមឡាំងបានឱ្យដឹងថា ខ្លួនកំពុងពិភាក្សាជាមួយមេដឹកនាំថ្មីស៉ីរី ជុំវិញមូលដ្ឋានទ័ពហើយមិនដកខ្លួនចេញពីទីនោះទេ ប៉ុន្តែអ៉ីតាលីបារម្ភថា រុស្ស៉ីអាចស្វែងរកការពង្រឹងវត្តមាននៅកន្លែងផ្សេងទៀត៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...