សមាជិកសមាជិកគណបក្សជាង១២.០០០នាក់ ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា នៅខេត្តត្បូងឃ្មុំ

Posted By: RoogRog Robot | 08-Jan-2025 23:25:29

2025-01-08 11:18pm

(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា សមាជិកគណៈអចិ៍ន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពប្រារព្ធពីធីអបអរសាទរខួបអនុស្សាវរីយ៍ជ័យជម្នះលើកទី៤៦ (៧ មករា ១៩៧៩-២០២៥) នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។

ពីធីនេះធ្វើឡើងនៅ ស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រជាជនថ្នាក់កណ្តាល លោក ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ រួមទាំងសមាជិកសមាជិកាគណបក្ស សរុបប្រមាណ១២.៧៥២នាក់។

នាឱកាសនោះលោក ជា សុផារ៉ា បានអានសុន្ទរកថា ដែលមានអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្ដីពីការតស៊ូរំដោះជាតិមាតុភូមិ និងចងចាំជានិច្ច និងយល់ដឹងកាន់ តែច្បាស់ថែមទៀតអំពីប្រវត្តិ និងអត្ថន័យដ៏ថ្លៃថ្លាបំផុតនៃជ័យជម្នះ៧មករា គឺជាថ្ងៃរស់រានមានជីវិតឡើងវិញរបស់ប្រជាជាតិ និងប្រជាជនកម្ពុជា។

លោក ជា សុផារ៉ា គូសបញ្ជាក់ថា <<ភាពជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាពលរដ្ឋទាំងអស់នៅថ្ងៃនេះ គឺផ្តើមចេញពីស្មារតី៧មករា។ បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗ ដូចថ្ងៃនេះឡើយ។ នេះជាសច្ចៈធម៌ជាប្រវត្តិសាស្ត្រ>>។

ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់យើងទាំងអស់គ្នា ក៏ដូចជាប្រជាជនកម្ពុជាគ្រប់រូបនិងប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិ ដើម្បីកសាង និងការពារមាតុភូមិកម្ពុជា ព្រមទាំងមានតម្លៃដ៏ធំធេងជា អមតៈ សម្រាប់ប្រជាជនកម្ពុជា ។

លោក ជា សុផារ៉ា បន្ថែមថា ឈរលើមូលដ្ឋានជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញនូវភាពជាម្ចាស់មាតុភូមិកម្ពុជានិងលើវាសនារបស់ខ្លួន។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករាថាជា <<ថ្ងៃកំណើតទី២ របស់ខ្លួន, បើគ្មានថ្ងៃទី៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ>>។

ជ័យជម្នះ៧មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ ហើយ <<មានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា>>៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...