រដ្ឋបាលស្រុកកំពង់ស្វាយ ប្រារព្ធខួបលើកទី៤៦ ថ្ងៃមហាជ័យជម្នះ

Posted By: RoogRog Robot | 07-Jan-2025 18:09:13

2025-01-07 06:04pm

(កំពង់ធំ)៖ រដ្ឋបាលស្រុកកំពង់ស្វាយ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ (១៩៧៩ដល់២០២៥) ក្រោមវត្តមានលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពលរដ្ឋក្នុងស្រុកកំពង់ស្វាយជាច្រើននាក់។

លោកស្រី ឃួន ឃុនឌី បានអានសារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលមានខ្លឹមសាយ៉ាងដូច្នេះថា ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៦ នៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាស្រ្តប៉ុល ពត ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះប្រទេសជាតិ និងពលរដ្ឋឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីការទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលកម្ពុជាពុំធ្លាប់មាននៅក្នុងប្រវត្តិសាសន៍របស់មនុស្សជាតិ។

ស្ថិតក្នុងអង្គញមិទ្ទិញជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករានេះដែរ លោកស្រី មន្ត្រីរាជការកងកម្លាំងប្រជាពលរដ្ឋ សូមលំឱនកាយគោរពវិញ្ញាណខន្ធ័ វីរយុទ្ធជន វីរយុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបាន ធ្វើពលី កម្មបូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិតក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងពលរដ្ឋឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលពោរពេញទៅដោយឈាម និង ទឹកភ្នែក រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គំរូវីរភាពនៃការពលិកម្មមិនអាចកាត់ថ្ងៃបាន។

លោកស្រីបន្ថែមថាក្នុងនាមយើងខ្ញុំថ្នាក់ដឹកនាំមន្ត្រីរាជការសុំធ្វើការចងចាំនិងបន្តថែរក្សាថ្ងៃ៧មករា ឲ្យបានជាប់នៅក្នុងក្រៅបេះដូងគ្រប់ៗគ្នាក្រោមម្លប់សន្តិភាព នៃគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា និងការពារឲ្យបានគង់វង្សស្មារតី ៧មករា មិនឲ្យក្រុមប្រឆាំងណាមួយយកថ្ងៃ៧មករា វាយរំលំមកលើរាជ រដ្ឋាភិបាលស្របច្បាប់ដឹកដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃកម្ពុជាបានឡើយ និងចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ នៃយើងទាំងអស់គ្នា៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...