ប្រេស៉ីល ថាឥណ្ឌូណេស៉ី ចូលជាសមាជិកពេញសិទ្ធិរបស់សមាគមប្រទេស BRICS

Posted By: RoogRog Robot | 07-Jan-2025 11:59:14

2025-01-07 11:56am

(សៅប៉ូឡូ)៖ រដ្ឋាភិបាលប្រេស៉ីល បានប្រកាសឱ្យដឹងថា ឥណ្ឌូណេស៉ី កំពុងចូលរួមជាផ្លូវការក្នុងនាមជាសមាជិកពេញសិទ្ធិរបស់ BRICS ដែលធ្វើឱ្យសមាគមប្រទេសមានសេដ្ឋកិច្ចលូតលាស់នេះ កាន់តែពង្រីកខ្លួនបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ ២០២៥។

ឥណ្ឌូណេស៉ី ដែលជាប្រទេសមានប្រជាជនច្រើនជាងទី ៤របស់ពិភពលោក ធ្លាប់បង្ហាញពីបំណងចូលរួមជាមួយ BRICS ជាមធ្យោបាយមួយភ្ជាប់ខ្លួនក្នុងការពង្រឹងប្រទេសកំពុងរីកចម្រើន និងបន្តផលប្រយោជន៍នៃអ្វីដែលគេហៅថា លោកខាងត្បូង ឬ Global South។ ប្រធានប្តូរវេនឆ្នាំ ២០២៥ ប្រេស៉ីល បានឱ្យដឹងថា រដ្ឋសមាជិកអនុម័តលើការចូលរួមរបស់ឥណ្ឌូណេស៉ី ដោយឯកភាពគ្នាជាកុងសង់ស៉ីស ផ្អែកតាមកិច្ចប្រជុំកំពូលរបស់ប្លុកកាលពីឆ្នាំ ២០២៣។

តាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រេស៉ីល <<ឥណ្ឌូណេស៉ី បានចែករំលែកជាមួយសមាជិកផ្សេងទៀត នៃក្រុមគាំទ្រធ្វើកំណែទម្រង់ស្ថាប័នអភិបាលកិច្ចសកល ហើយរួមចំណែកជាវិជ្ជមានដល់ការធ្វើឱ្យស៉ីជម្រៅ នៃកិច្ចសហប្រតិបត្តិការនៅលោកខាងត្បូង>>។

គួរបញ្ជាក់ថា ក្រៅពីរុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ឥឡូវនេះ BRICS មានសមាជិកផ្សេងទៀត ដូចជា អេហ្ស៉ីប អេត្យូពី អ៉ីរ៉ង់ និងអេមីរ៉ាត់អារ៉ាប់រួម៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...