(កណ្ដាល)៖ សាលាដំបូងខេត្តកណ្ដាល បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ដោយសម្រេចឃុំខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថា ក្មេងទំនើងទាំង៤នាក់នេះ បានធ្វើសកម្មភាពកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥កន្លងទៅ។
សូមជម្រាបថា គិតមកដល់ថ្ងៃនេះ សាលាដំបូងខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស កាន់កាប់អាវុធខុសច្បាប់ ដាក់ពន្ធនាគារបានចំនួន២១៤នាក់។ រីឯបក្ខពួកមួយចំនួនដែលតុលាការសម្រេចចោទប្រកាន់ បានរត់គេចខ្លួនបាត់៕