អ៊ុយក្រែន អះអាងពីការវាយប្រហារលើប៉ុស្តិ៍បញ្ជាការរុស្ស៉ី ក្នុងតំបន់ Kursk

Posted By: RoogRog Robot | 03-Jan-2025 11:54:19

2025-01-03 11:52am

(កៀវ)៖ យោធាអ៊ុយក្រែននិយាយថា ខ្លួនបានកំណត់គោលវាយប្រហារជាក់លាក់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទៅលើប៉ុស្តិ៍បញ្ជាការរុស្ស៉ី ក្នុងទីក្រុង Maryino តំបន់ Kursk ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន បន្តកាន់កាប់ផ្នែកខ្លះនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២៥។

យោធារុស្ស៉ីនិយាយថា អង្គភាពការពារដែនអាកាស បានបាញ់ទម្លាក់មីស៉ីលអ៊ុយក្រែនចំនួន ៤គ្រាប់ នៅក្នុងតំបន់ ហើយបើតាមអភិបាលតំបន់ ការវាយប្រហារនេះធ្វើឱ្យខូចខាតអគារផ្ទះល្វែងខ្ពស់មួយ និងអគារផ្សេងទៀតនៅក្នុងភូមិជាប់គ្នានោះ។

យោធាអ៊ុយក្រែនបានបញ្ជាក់តាមបណ្តាញតេឡេក្រាម ដូច្នេះថា <<ការវាយប្រហារទាំងនេះ បានរំខានដល់សមត្ថភាពរបស់រុស្ស៉ី ក្នុងការធ្វើសកម្មភាពភេវកម្មប្រឆាំងជនស៉ីវិលស្លួតត្រង់អ៊ុយក្រែន>>។ នៅក្នុងសារដោយឡែកមួយទៀត បានបង្ហាញនូវវីដេអូដែលយោធានិយាយថា មានការខូចខាតមូលដ្ឋានរុស្ស៉ី ក្នុងស្រុក Ivanovskoye ជាប់នឹងទីក្រុង Maryino។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានពីភាគីទាំងពីរ បានដោយឯករាជ្យនោះទេ។

គួរបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន នៅតែស្ថិតក្នុងតំបន់ Kursk ៥ខែបន្ទាប់ពីការបញ្ជូនកងទ័ពឆ្លងព្រំដែនចូលទឹកដីរុស្ស៉ី ទោះបីជាយោធាទីក្រុងមូស្គូនិយាយថា ទឹកដីដែលបាត់បង់ភាគច្រើនត្រូវដណ្តើមមកវិញក៏ដោយ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...