តុលាការខេត្តព្រះវិហារ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមក្មេងទំនើង៤នាក់ពីបទលាក់អាវុធខុសច្បាប់សម្រាប់បង្កបទល្មើស

Posted By: RoogRog Robot | 29-Dec-2024 22:28:26

2024-12-29 10:24pm

(ព្រះវិហារ)៖ សាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នក្រុមក្មេងទំនើងចំនួន៤នាក់ពីបទសន្និធិអាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរសមត្ថកិច្ច និងប្រើ

ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិថ្កែង ឃុំរហ័ស ស្រុករវៀង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។

យោងដីកាបង្គាប់ឱ្យឃុំខ្លួន របស់ចៅក្រមសុើបសួរសាលាដំបូងខេត្តព្រះវិហារ គឺបានសម្រេចចោទប្រកាន់ក្មេងទំនើងទាំង៤នាក់ ក្នុងនោះមានម្នាក់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌដែលមានចែង ឱ្យផ្តន្ទាទោសតាមមាត្រា៤៨៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤២ កថាខណ្ឌ១ កថាខណ្ឌ២ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ដោយឡែកក្មេងទំនើង៣នាក់ទៀត ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្តាទោសតាមមាត្រ៤២ កថាខណ្ឌ១ កថាខណ្ឌ២ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមជម្រាបថា ក្រោយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្ត កម្លាំងនគរបាលខេត្តព្រះវិហារ បានបើកប្រតិបត្តិការឈានដល់ការឃាត់ក្រុមក្មេងទំនើងចំនួន៤នាក់ នៅស្រុករវៀង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជាក់ថា កម្លាំងនគរបាលស្រុករវៀង ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងនគរបាលបានចាប់ក្មេងទំនើង៤នាក់ ក្រោយធ្វើសកម្មភាពជិះម៉ូតូកែច្នៃបំពងសម្លេងឮខ្លាំង និងប្រើប្រាស់ដាវ ស្ថិតក្នុងភូមិថ្កែង ឃុំរហ័ស ស្រុករវៀង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...