អភិបាលក្រុងបាវិត សម្ពោធដាក់ឱ្យប្រើប្រាស់កុដិ និងសមិទ្ធផលនានាក្នុងវត្តអម្ពវ័ន្ត និងផ្ដាំផ្ញើឱ្យសមត្ថកិច្ចបង្ក្រាបក្មេងទំនើងឱ្យអស់ពីមូលដ្ឋាន

Posted By: RoogRog Robot | 29-Dec-2024 15:26:37

2024-12-29 03:21pm

(ស្វាយរៀង)៖ លោក លឹម សៀងហេងអភិបាលក្រុងបាវិត នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កុដិ និងបុណ្យឆ្លងសមិទ្ធផលនានា ស្ថិតនៅវត្តអម្ពវ័ន្ត ភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត។

ពិធីសម្ពោធនេះ មានការនិមន្តចូលរួម និងចូលរួមពីព្រះវិសាលធម្មគុណ ទេព វាសនា ព្រះអនុគណក្រុង និងជាព្រះគ្រូចៅអធិការវត្តព្រៃអង្គុញ និងព្រះគ្រូចៅអធិការវត្តក្នុងក្រុង លោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានការិយាល័យចំណុះក្រុង សប្បុរសជននានាដែលបានឧបត្ថម្ភ លោកគ្រូអាចារ្យ លោកយាយលោកតាចំណុះជើងវត្ត និងប្រជាពលរដ្ឋប្រមាណជាង ៣៥៧នាក់។

លោក លឹម សៀងហេង បានលើកឡើងថា នៅក្រុងបាវិត មានការរីកចម្រើនគួជាទីមោទន ដោយឡែកការប្រតិបត្តិសាសនា នានាក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការបើកទូលាយ លើសេរីភាពជំនឿសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកបញ្ហាសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជាបញ្ហាដ៏មានសារៈសំខាន់ ដើម្បីធានាដល់សុខសន្តិភាពការបង្រួបបង្រួមជាតិ ក៏ដូចជាការអភិវឌ្ឍសង្គមជាតិ។

លោកអភិបាលក្រុងបានបន្តថា ទីអារាមក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ កុមារ និងជនក្រីក្រផងដែរ ទីអារាមបានក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាជាកន្លែងសម្រាប់ សុំសីលធ្វើទានកុមារ និងយុវជនមួយ ចំនួនដែលមិនមានលទ្ធភាពក៏បានប្រើប្រាស់ទីអារាមនេះ ដោយមួយចំនួនបានបួសដើម្បីបន្តការសិក្សា និងមួយចំនួនទៀតក៏បានស្នាក់នៅដើម្បីបន្តការសិក្សា។

លោកអភិបាលក្រុងបាវិត ក៏បានសំណូមពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ មេត្តាជួយតាមដាន អប់រំ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ សូមចូលរួមសហការ តាមរយៈការជួយផ្ដល់ព័ត៌មាន មកសមត្ថកិច្ច ក្នុងករណីបានដឹងថា មានបទល្មើសគ្រឿងញៀនកើតឡើងក្នុងមូលដ្ឋាន។ មួយទៀតសមត្ថកិច្ចក៏ជាអាជ្ញាធរ ចូលរួមបង្ក្រាបសកម្មភាពក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានដែលបង្ករការរំខានដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក លឹមសៀងហេង បានជួយកសាងចំនួន ១០០០ដុល្លារ ដោយអ្នកអ្នកចូលរួម ក្នុងម្នាក់ទទួលបានសារ៉ុង១ និងថវិកា ១ម៉ឺនរៀល រដ្ឋបាលសង្កាត់ ៥០ម៉ឺនរៀល និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៥០ម៉ឺនរៀល យុវជនក្នុងវត្តចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល សរុបថវិកាចំណាយទាំងអស់ចំនួន ១០០០ដុល្លារ និង១០លានរៀល៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...