អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច៖ ផែនការ​អភិវឌ្ឍន៍របស់រាជ​រដ្ឋាភិបាល នឹង​បង្កើន​​ចំណូល​ពលរដ្ឋប្រមាណ ៣ពាន់ដុល្លារ ​នៅ​ឆ្នាំ​២០២៥ (Video inside)

Posted By: RoogRog Robot | 29-Dec-2024 14:08:03

2024-12-29 02:05pm

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាសជា​ផ្លូវ​ការ​ អំពីកញ្ចប់​ចំណូល​ចំណាយ នៅ​ឆ្នាំ​២០២៥ ដើម្បី​សម្រេច​គោល​បំណង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចតាម​ផែន​ការ​។ ក្នុ​ងនោះកម្ពុជា​ក៏​បាន​ប្រើប្រាស់​កម្ចី​អន្តរជាតិ​ប្រមាណ ២៧០០លាន​ដុល្លារ យក​ទៅ​អភិវឌ្ឍន៍​វិស័យ​សំខាន់​នានា ដែល​ជា​មូលដ្ឋានអភិវឌ្ឍន៍​កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ​តាម​ការ​រំពឹង​ទុក។ ភាព​រីក​ចម្រើន​នេះ រាជរដ្ឋាភិបាល​មាន​ឱកាស​ប្រមូល​ចំណូល​កាន់​តែ​ច្រើន​ជាង​មុន និង​ការ​ដំឡើង​ប្រាក់​បៀវត្ស​ឱ្យ​មន្រ្តី​រាជការផងដែរ​។

ភាព​ជោគ​ជ័យ​នៃ​ផែន​ការ​អភិវឌ្ឍ​របស់​កម្ពុជា នឹង​រុញ​ស្ថានភាព​ចំណូល​ពលរដ្ឋ​នឹង​កើន​ដល់​កម្រិត​ខ្ពស់ ស្រប​តាម​ចក្ខុវិស័យ​ក្លាយ​ជា​ប្រទេស​ជឿនលឿន​នៅ​ឆ្នាំ​២០៥០។​ បើតាមរបាយការណ៍របស់ធនាគារពិភពលោក បើគិតត្រឹមថ្លៃបច្ចប្បន្ន តាម​ការ​គ្រោង​ទុកប្រាក់​ចំណូល​ជា​មធ្យម​របស់​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ នឹង​កើន​ដល់​ ២ ៨៨៦ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៥ និង ​៣០៨៩ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២៦៕

លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់​រឿង​នេះ​ដូច​តទៅ៖


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...