ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារដ៏ព្រៃផ្សៃពីសំណាក់ជនកំណាច ស្រី ស៊ីណា ថ្លែង​អំណរ​គុណសម្តេចតេជោ និងសម្តេចមហាបវរធិបតី ចំពោះការជួយស្វះស្វែង​រកយុត្តិធម៌ជូនពួកគេ (Video inside)

Posted By: RoogRog Robot | 26-Dec-2024 20:55:55

2024-12-26 08:54pm

(ភ្នំពេញ)៖ ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារដ៏ព្រៃផ្សៃពីសំណាក់ជន​កំណាច ស្រី ស៊ីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ដែលបានស្វះស្វែងរកយុត្តិធម៌ជូនពួកគេ។

សំណុំរឿងបាញ់ប្រហារដ៏កក្រើក និងនាំឱ្យមានការតក់ស្លុតយ៉ាងខ្លាំងនេះ ត្រូវ​បានចៅក្រមសាលាដំបូងរាជធានី​ភ្នំពេញ សម្រេចផ្តន្ទាទោសជនល្មើស ស្រី ស៊ី​ណា ដោយដាក់ពន្ធនាគាររយៈពេលសរុប ៣១ឆ្នាំ និងបង្គាប់​ឱ្យ​សង​សំណង​ជំងឺចិត្តទៅដើមបណ្តឹងជាទឹកប្រាក់សរុប ២,៥៥០,០០០ដុល្លារអាមេរិក។ ក្នុង​នោះសងសំណងជំងឺចិត្តទៅឪពុកសព ឃីន កញ្ចនា ទឹកប្រាក់ ១លាន​ដុល្លារ និងម្តាយសព ឡុង លីសុង ចំនួន ២លាន និង៥ម៉ឺនដុល្លារ។ សងសំណង​ជំងឺ​ចិត្តទៅជនរងគ្រោះដែលរងរបួសឈ្មោះ សុខុម ចរណៈ ចំនួន ៣០ម៉ឺនដុល្លារ និងជនរង​គ្រោះ​​ឈ្មោះ ហុង រិទ្ធារ័ក្ស ចំនួន ២០ម៉ឺនដុល្លារ។

បន្ទាប់ពីទទួលបាននូវសាលក្រម អ្នកស្រី ជា អញ្ជលី ម្តាយសពជន​រង​គ្រោះ ឡុង លីសុង និងយុវជនដែលរងរបួស បានប្រកាសទទួលយកការសម្រេច​នេះ ហើយចាត់ទុកជាការផ្តល់នូវយុត្តិធម៌សម្រាប់ពួកគេ។

ទន្ទឹមនឹងការទទួលការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ គ្រួសាររបស់ជនរងគ្រោះ ក៏ដូចជាជនរងគ្រោះក្នុងសំណុំរឿងបាញ់ប្រហារនេះ បានគោរពថ្លែងអំណរគុណសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់លើសំណុំរឿង​នេះ​តាំង​​ពីដំបូង តាមរយៈការជួយព្យាបាលរបួសពួកគេ និងចាត់បញ្ជូនក្រុម​មេធាវី ដឹកនាំដោយលោក គី តិច ការពារក្តីជូនពួកគេ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...