បទវិភាគ៖ ការអនុវត្ត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវ ទទួលបានផលជោគជ័យដោយគាប់ប្រសើរ

Posted By: RoogRog Robot | 23-Dec-2024 16:39:54

2024-12-23 04:33pm

(ប៉េកាំង)៖ ខណៈពេលដែលទិវារំលឹកខួបទី ២៥ នៃការដែលម៉ាកាវវិលត្រឡប់មកមាតុប្រទេសចិនវិញចូលមកដល់ ប្រព័ន្ធសារព័ត៌មានបរទេស បានសម្គាល់ឃើញជាទូទៅថា តំបន់ម៉ាកាវបាននិងកំពុងសម្រេចបាន នូវភាពរុងរឿងខាងសេដ្ឋកិច្ចនិងស្ថិរភាពក្នុងសង្គម ក៏ដូចជាមានទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយពិភពលោកគឺជាគំរូ នៃការអនុវត្តដោយជោគជ័យនូវ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"។

ឈរលើទីចាប់ផ្តើមថ្មី តើការអនុវត្ត " ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវ ត្រូវបានជំរុញយ៉ាងដូចម្តេច? នៅថ្ងៃទី ២០ ខែធ្នូ សុន្ទរកថាគន្លឹះរបស់លោក ប្រធានរដ្ឋចិន Xi Jinping ដែលបានថ្លែងក្នុងពេលអញ្ជើញចូលរួម មហាសន្និបាតអបអរសាទរខួបទី ២៥ ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់មក មាតុប្រទេសចិនវិញ និងជាពិធីចូលកាន់តំណែង នៃរដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានផ្តល់ចម្លើយរួចហើយ។

តើប្រព័ន្ធរបបមួយល្អឬមិនល្អ? បញ្ហាគន្លឹះ គឺនៅត្រង់ថា តើវាមានប្រសិទ្ធភាពឬអត់។ ទិន្នន័យបានបង្ហាញថា នៅឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់ម៉ាកាវបានកើនឡើង ៧ដង បើប្រៀបធៀបនឹងមុនពេលវិលត្រឡប់មក មាតុប្រទេសចិនវិញ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុបរបស់តំបន់ម៉ាកាវគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗ បានកើនឡើងពី ១៥០០០ដុល្លារអាមេរិកទៅដល់ ៦៩០០០ ដុល្លារអាមេរិក បានបង្កើតទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រកបដោយស្ថិរភាពជាមួយប្រទេសនិងតំបន់ជាង ១២០ គឺជាសមាជិកនៃអង្គការនិងស្ថាប័នអន្តរជាតិជាង ១៩០ ។ល។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងនៅក្នុងសុន្ទរកថាថា "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ "មានឧត្តមភាពផ្នែកប្រព័ន្ធរបបយ៉ាងលេចធ្លោ និងកម្លាំងជីវិតដ៏ខ្លាំងក្លា ហើយចាំបាច់ត្រូវប្រកាន់ខ្ជាប់ក្នុងរយៈពេលយូរ។

នៅខែកក្កដា ឆ្នាំនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការរៀបចំចាត់ចែងជា ប្រព័ន្ធចំពោះការធ្វើឱ្យស៊ីជម្រៅ ថែមមួយកម្រិតទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយសង្កត់ធ្ងន់ថា ត្រូវពង្រីកឧត្តមភាពផ្នែកប្រព័ន្ធរបបនៃ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ធ្វើឱ្យមានសុក្រឹតភាព នូវយន្តការស្តីពីការធ្វើឱ្យតំបន់ហុងកុងនិងម៉ាកាវ ដើរតួនាទីឱ្យបានកាន់តែល្អប្រសើរ ក្នុងការបើកទូលាយ ចំពោះបរទេសរបស់ប្រទេសជាតិ។ ប្រការនេះបានតម្រង់ទិសដៅសម្រាប់ឱ្យតំបន់ម៉ាកាវ រួមបញ្ចូលទៅក្នុង ការធ្វើទំនើបកម្មតាមបែបផែនចិននិងសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ក៏ដូចជាផ្តល់ឱកាសជាប្រវត្តិសាស្ត្រថ្មីផងដែរ ។

ផ្តោតសំខាន់លើការពូនជ្រំឧស្សាហកម្មថ្មី ដែលមានកម្លាំងប្រកួតប្រជែងអន្តរជាតិ ជំរុញការសម្រេចបាននូវភាពស៊ីសង្វាក់គ្នា ដោយកម្រិតខ្ពស់រវាងតំបន់កិច្ចសហប្រតិបត្តិការដោយស៊ីជម្រៅ Hengqin រវាងខេត្តក្វាងទុងនិងម៉ាកាវនិងសេដ្ឋកិច្ចម៉ាកាវ ចូលរួមយ៉ាងសកម្មនិងដោយម្ចាស់ការ នូវការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវនិងបង្កើតទីខ្ពស់ សម្រាប់ប្រមូលផ្តុំធនធានមនុស្ស លំដាប់ខ្ពស់អន្តរជាតិ ។ល។ ក្នុងចំណោមក្តីរំពឹង ៤ចំណុចដែលលោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងទៅកាន់រដ្ឋបាល នៃតំបន់រដ្ឋបាលពិសេសម៉ាកាវអាណត្តិថ្មី ចំណុចទីមួយ គឺធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យ សេដ្ឋកិច្ចទទួលការអភិវឌ្ឍដ៏សម្បូរបែបក្នុងកម្រិតសមរម្យ ។ គ្រប់មជ្ឈដ្ឋានក្នុងសង្គមម៉ាកាវបានសម្គាល់ឃើញថា ប្រការនេះនឹងបំពេញបំន្ថែមនូវកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ម៉ាកាវ។

លើសពីនេះទៅទៀត នេះក៏ជាឱកាសមួយដែរសម្រាប់ម៉ាកាវក្នុងការពង្រីកតួនាទី ឱ្យបានកាន់តែល្អប្រសើរក្នុងការបើកទូលាយ ចំពោះបរទេសរបស់ប្រទេសចិន។ ក្រោមគោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" តំបន់ម៉ាកាវមានឧត្តមភាព ជាច្រើនដូចជា កំពង់ផែសេរីខាងពាណិជ្ជកម្មអន្តរជាតិ តំបន់ពន្ធគយឯករាជ្យ និងការប្រាស្រ័យទាក់ទងជាមួយ អន្តរជាតិដ៏ទូលំទូលាយ ជាដើម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ម៉ាកាវបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការកសាង មហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ និងការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ដែលបានបង្កើនតួនាទីដ៏សំខាន់ ក្នុងការតភ្ជាប់ជាមួយដំណើរវិលជុំទាំងជាតិ និងអន្តរជាតិជាបន្តបន្ទាប់។

នៅពេលអនាគត ពីការរួមបញ្ចូលឱ្យបានកាន់តែល្អប្រសើរ ទៅក្នុងស្ថានការណ៍ទូទៅនៃការអភិវឌ្ឍប្រទេសជាតិនិងតភ្ជាប់ នឹងយុទ្ធសាស្ត្រដ៏សំខាន់របស់ប្រទេសជាតិដោយម្ចាស់ការ ដល់ការបង្កើនការបើកទូលាយទៅវិញទៅមកថែមមួយកម្រិតទៀត និងការបង្កើតជាប៉មជួរមុខដ៏សំខាន់សម្រាប់ ការបើកទូលាយចំពោះបរទេស ប្រកបដោយកម្រិតខ្ពស់របស់ប្រទេសជាតិ រហូតដល់ការបង្កើតជាបង្អួចដ៏សំខាន់ សម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ខាងអរិយធម៌រវាងចិន និងលោកខាងលិច តំបន់ម៉ាកាវដែលកាន់តែបើកទូលាយមិនត្រឹមតែ បានអភិវឌ្ឍខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ ពិភពលោកផងដែរ។

ឆ្លងកាត់រយៈពេល ២៥ ឆ្នាំ តំបន់ម៉ាកាវបានបង្ហាញទៅកាន់ពិភពលោក នូវការអនុវត្តដោយជោគជ័យ នូវ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវ។ ដោយឡែកពិភពលោកក៏នឹងមានចំណាប់ អារម្មណ៍យ៉ាងស៊ីជម្រៅដែរថា ទស្សនៈតម្លៃស្តីពីសន្តិភាព បរិយាប័ន្ន ការបើកទូលាយនិងការចែករំលែកដែលបង្កប់ដោយ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" វាជារបស់ប្រទេសចិន ហើយក៏ជារបស់ពិភពលោកដែរ គឺគួរឱ្យថែរក្សានិងអភិរក្សជាមួយគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...