ក្រុមហ៊ុន Fitch ដំឡើងចំណាត់ថ្នាក់ឥណទានស្រីលង្កាបន្ទាប់ពីមានកិច្ចព្រមព្រៀងរៀបចំបំណុលឡើងវិញ

Posted By: RoogRog Robot | 22-Dec-2024 12:55:32

2024-12-22 12:49pm

(កូឡុំបូ)៖ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទាន Fitch កាលពីថ្ងៃសុក្របានដំឡើងចំណាត់ថ្នាក់បំណុលរូបិយប័ណ្ណបរទេសរយៈពេលវែងរបស់ប្រទេសស្រីលង្កាពីកម្រិតបរាជ័យសងបំណុល restricted default ដល់ CCC បន្ទាប់ពីម្ចាស់បំណុលបានការអនុម័តផែនការរៀបចំបំណុលឡើងវិញចំនួន ១២,៥៥ពាន់លានដុល្លាររបស់ប្រទេសនេះនៅដើមសប្តាហ៍នេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ម្ចាស់ប័ណ្ណបំណុលរូបិយប័ណ្ណបរទេសរបស់ប្រទេសដីកោះស្រីលង្កាបានចុះហត្ថលេខាអនុម័តសំណើរបស់រដ្ឋាភិបាលក្នុងការរៀបចំមូលបត្របំណុលអន្តរជាតិឡើងវិញ ដែលនេះគឺជាជំហានដ៏ចាំបាច់ក្នុងការស្ទុះងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ក្រុមហ៊ុន Fitch បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ <<ប្រទេសស្រីលង្កាបានបង្កើតទំនាក់ទំនងធម្មតាមកវិញជាមួយម្ចាស់បំណុលភាគច្រើន>>។ ក្រុមហ៊ុន Fitch ក៏បានដំឡើងចំណាត់ថ្នាក់បំណុលរូបិយប័ណ្ណក្នុងស្រុកងផងដែរពោលគឺពីកម្រិត 'CCC- ទៅឭ CCC ។

យោងតាមរដ្ឋាភិបាលរបស់ប្រទេសស្រីលង្កា ការៀបចំបំណុលឡើងវិញនេះត្រូវបានរំពឹងថានឹងជួយរដ្ឋាភិបាលសន្សំថវិកាបានចំនួន ៩,៥ពាន់លានដុល្លារពីការបង់សង់សេវាបំណុលទៅឱ្យម្ចាស់បំណុលនៅក្នុងរយៈពេល ៤ ឆ្នាំនៃកម្មវិធីថវិកាសង្គ្រោះរបស់មូលនិធិ IMF របស់ខ្លួន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...