លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui

Posted By: RoogRog Robot | 21-Dec-2024 15:19:00

2024-12-21 03:12pm

(ប៉េកាំង)៖ ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ាកាវ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Cen Haohui ដែលទើបស្បថចូលកាន់មុខតំណែងជាអភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងអ្នកទទួលខុសត្រូវ នៃស្ថាប័នអភិបាលកិច្ច នីតិប្បញ្ញត្តិ និងយត្តិធម៌នៃរដ្ឋបាលអាណត្តិថ្មី នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។

លោក Xi Jinping បានថ្លែងថា ជឿជាក់ថា លោក Cen Haohui មុខជានឹងអាចបំពេញមុខតំណែងឱ្យបានល្អ ដែលរួមសាមគ្គីនិងដឹកនាំរដ្ឋបាលអាណត្តិថ្មីនិងមជ្ឈដ្ឋានសង្គមគ្រប់វិស័យ បន្តអនុវត្តគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ រួមបញ្ចូលកាន់តែល្អក្នុងសភាពការណ៍អភិវឌ្ឍនៃប្រទេសជាតិ ធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិងតំបន់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកកាន់តែច្រើន ក្នុងការជំរុញឱ្យម៉ាកាវរីកចម្រើនកាន់តែល្អប្រសើរ។

រដ្ឋាភិបាលមជ្ឈិមនឹងគាំទ្រពេញទំហឹងដល់ការអនុវត្តមុខតំណែងរបស់លោកអភិបាល Cen Haohui និងមន្ត្រីរដ្ឋបាលអាណត្តិថ្មី របស់ម៉ាកាវ។ លោក Cen Haohui បានថ្លែងអំណរគុណចំពោះការជឿទុកចិត្តរបស់លោកប្រធានរដ្ឋ Xi Jinping និងរដ្ឋាភិបាលមជ្ឈិម។ លោកបានលើកឡើងថា ខ្ញុំនឹងដឹកនាំរដ្ឋបាលអាណត្តិថ្មីនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ខិតខំតស៊ូឈានទៅមុខ ធ្វើកំណែទម្រង់យ៉ាងមុតមាំនិងអង់អាចក្លាហាន សាមគ្គីគ្រប់មជ្ឈដ្ឋាននៃសង្គង ដើម្បីចារទំព័រថ្មី នៃការអនុវត្តដោយជោគជ័យនៃ ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ” នៅក្នុងម៉ាកាវ៕

វិទ្យុមិត្តភាពកម្ពុជាចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...