កម្ពុជា-ថៃលើកឡើងគំនិតផ្តួចផ្តើមអំពីប្រទេស៦គោលដៅតែមួយ ដើម្បីទាក់ទាញទេសចរ

Posted By: RoogRog Robot | 22-Oct-2024 20:59:45

2024-10-22 08:55pm

(ភ្នំពេញ)៖ នៅក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក តុសិត មនាព័ន្ធ (Dusit MANAPAN) ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ ភាគីថៃបានលើកឡើងគំនិតផ្តួចផ្តើមប្រទេស៦គោលដៅតែមួយ (6 countries, one destination) ដើម្បីទាក់ទាញទេសចរអន្តរជាតិបន្ថែម។

ជំនួបនេះធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយក្នុងនោះលោករដ្ឋមន្ត្រីទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីថៃ និងកត់សម្គាល់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងស្នើសុំភាគីថៃផ្ញើនូវឯកសារទស្សនទានគ្រប់ជ្រុងជ្រោយមកកម្ពុជាតាមផ្លូវការទូត៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...