ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជិត៣២ម៉ឺននាក់ មកទស្សនាការប្រគុំតន្រ្ដី និងតាំងពិព័រណ៌ អបអរសាទរពិធីប្រណាំងទូក «ង» បណ្ដែតប្រទីប និងអុជកាំជ្រួចនៅខេត្តកំពង់ចាម

Posted By: RoogRog Robot | 18-Oct-2024 08:03:04

2024-10-18 07:58am

(កំពង់ចាម)៖ យ៉ាងហោចណាស់មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិត៣២ម៉ឺននាក់ បានមកចូលរួមកំសាន្តការប្រគុំតន្រ្ដី និងតាំងពិព័រណ៌ ដើម្បីអបអរសាទរពិធីប្រណាំងទូក <<ង>> បណ្ដែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងថ្ងៃនៃការរៀបចំប្រគុំតន្រ្ដី និងតាំងពិព័រណ៌ អបអរសាទរពិធីប្រណាំងទូក <<ង>> បណ្ដែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរណ៍ ដែលមកទស្សនាកំសាន្ត និងស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ សរុបមានចំនួន៣១៨,៩៧៥នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន១០៦នាក់៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...