គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ជូនដំណឹងពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ

Posted By: RoogRog Robot | 27-Jul-2024 14:26:31

2024-07-27 02:24pm

(កំពត)៖ តាមការជូនដំណឹងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ក្រុមការងារនឹងបើកទ្វារទឹកចំនួន១ ចាប់ពីវេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គិសនីដោយសន្សឹមៗតាមលក្ខណៈបច្ចេកទេស ដូច្នេះសូមប្រជាពលរដ្ឋមេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះការធ្វើដំណើរឆ្លងកាត់ជាដើម។

តាមការជូនដំណឹងខាងលើ ដោយសារអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះរយៈពេលប៉ុន្មានថ្ងៃនេះ ជាក់ស្ដែងនៅតំបន់អាងទឹកនៃស្ថានីយ៍វារីអគ្គិសនីកំចាយ នៃស្ថានីយ៍វារីអគ្គិសនីកំចាយ ទឹកបានកើនឡើងដល់កម្ពស់១៤៨.៨៤ម៉ែត្រ រំហូរចូលអាងមានចំនួន៣៦១.៧៣ម៉ែត្រគូបក្នុងមួយវិនាទី ដូច្នេះត្រូវមានការបើករំដោះទឹកចេញខ្លះ៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...