FTC ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាអំពីរបៀបសរសេរព័ត៌មាន ជំនាន់ទី៦ ដោយជោគជ័យ

Posted By: RoogRog Robot | 27-Apr-2024 15:12:47

2024-04-27 02:09pm

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ២៨នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គសិក្សាអំពី <<ការសរសេរអត្ថបទ Hot News ឱ្យមានប្រសិទ្ធភាព និងទាក់ទាញ>> រយៈពេល ៣ខែកន្លងមក។ ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC)។

រាល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា បានបង្ហាញទឹកមុខពោរពេញដោយស្នាមញញឹម និងមានទំនុកចិត្ត ក្រោយទទួលបានការបណ្ដុះបណ្ដាលនៅ FTC។ វគ្គសិក្សាសិក្ខានេះ ​ានសិក្ខាកាមអ្នកសារព័ត៌មានដែលចង់ពង្រឹងសមត្ថភាព មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន សមាគមជនពិការ អ្នកសារព័ត៌មាន ក៏ដូចជាសិស្ស-និស្សិតផងដែរ។

ក្នុងនាមប្រធានមជ្ឈមណ្ឌល លោក ម៉ារ យ៉ារិទ្ធិ បានអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់ FTC តាំងពីដើមរហូតបញ្ចប់វគ្គសិក្សា និងទទួលវិញ្ញាបនបត្រ នាពេលនេះ។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងអំពីរបៀបសរសេរព័ត៌មាននេះ ទៅប្រើប្រាស់តាមតម្រូវការ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ចំពោះការសិក្សាលើវគ្គសរសេរព័ត៌មាននេះ មានសារសំខាន់ណាស់ ទោះបីមិនយកទៅប្រកប អាជីពជាអ្នកព័ត៌មាន តែធ្វើឲ្យពួកគាត់អាចយល់អំពីការងារអ្នកសារព័ត៌មានដឹងអំពីរបៀ បក្នុងការនិយាយឆ្លើយតបឲ្យបានត្រឹមត្រូវនៅក្នុងសង្គម ដែលជាចំណុចមិនអាចខ្វះ បាននៅគ្រប់ជំនាញនីមួយៗ។ ជាងនេះទៅទៀត ក្រោយទទួលបានការសិក្សាសិក្ខាកាម បានវាយតម្លៃខ្ពស់លើគុណភាពនៃការបង្រៀន ក៏ដូចការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាព និងបរិយាកាសសិក្សារបស់សិស្ស។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា <> ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ <> ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំ មកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTCTel: 089 960 090Telegram: https://t.me/pichbunsay* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈTel: 092 322 334Telegram: https://t.me/Raksmey_FN* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTCTel: 012 876 948Telegram: https://t.me/rinmanikfn












































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...