សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំលោកខាងលិចថា ពួកគេគ្រាន់តែមានវាសនាកើតលើប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលមិនប្រាកដថាខ្លាំងជាងសម្តេចនោះទេ ជាពិសេសការងារប្រយុទ្ធប្រឆាំងជំងឺកូវីដកន្លងមក (Video inside)

Posted By: RoogRog Robot | 26-Apr-2024 22:22:37

2024-04-26 09:17pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស <<សមា​គម​ឧកញ៉ាកម្ពុជា>> នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងទៅកាន់ក្រុមមនុស្សលោកខាងលិច ដែលតែងរិះគន់សម្តេចថា ពួកគេគ្រាន់តែមានវាសនា កើតលើប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលរបស់ពួកគេ មិនប្រាកដថាខ្លាំងជាងសម្តេចនោះទេ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ​ឧកញ៉ា​កម្ពុជា ដើម្បី​អបអរសាទរសន្និបាត ប្រចាំឆ្នាំលើកទី១ របស់ <<សមាគមឧកញ៉ាកម្ពុជា>> នៅសណ្ឋាគារហ្គាឌិនស៊ីធី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា <<ខ្ញុំចេះតែនិយាយថា ពួកអ្នកឯង មានសំណាងគ្រាន់តែអ្នកឯង កើតទៅក្នុងប្រទេសអ្នកមានទេ ប៉ុន្ដែខួរក្បាលរបស់អ្នកឯង មិនប្រាកដថា ពូកែជាងខ្ញុំទេ។ ជាក់ស្តែងជំងឺកូវីដ-១៩ ពួកអ្នកឯង ដែលចាត់ទុកថា ជាប្រទេសអ្នកមានធនធាន ឬប្រព័ន្ធសុខាភិបាលរឹងមាំ ប៉ុន្ដែអ្នកស្លាប់ និងអ្នកឆ្លងនៅក្នុងប្រទេសអ្នកឯង មានច្រើនជាងប្រទេសខ្ញុំ>>។

ការចេញមកបញ្ជាក់បែបនេះ របស់សម្ដេចតេជោ ក្រោយមានអ្នកសរសេរកាសែតម្នាក់ នៅប្រទេសខាងលិច បាននិយាយថា ការខុសគ្នារវាង ហ៊ុន សែន និង ហ៊ុន ម៉ាណែត នៅត្រង់ថា សន្ទរកថា ហ៊ុន សែន ដាក់ចេញទៅមានចរិត ជាការបញ្ជា ឯ ហ៊ុន ម៉ាណែត គ្មានចរិតបញ្ជាទេ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅពួកគេវិញថា <<ចាំមើលអ្នកឯងធ្វើ ខ្ញុំចាំមើល បើតំណែងហ្នឹង ទីកន្លែងអង្គុយតម្រូវឲ្យបញ្ចេញបញ្ជា គឺត្រូវតែចេញបញ្ជា>>។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនទៅកាន់ ក្រុមមនុស្សលោកខាងលិចថានោះថា <<ពួកអ្នកឯងមានសំណាង ត្រឹមតែកើតនៅក្នុងប្រទេសអ្នកមាន អ្នកឯងមើលងាយខ្ញុំ ប៉ុន្ដែខួរក្បាលរបស់អ្នកឯង មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ។ បើសិនជាស្ថិតក្នុងសភាពដូចកម្ពុជា ប្រហែលជាពួកអ្នកឯងរត់ចោលជួរទៅហើយ>>៕




















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...