មន្ទីរសុខាភិបាលខេត្តកំពត បើកសិក្ខាសាលាស្ដីពីការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម

Posted By: RoogRog Robot | 26-Apr-2024 19:26:28

2024-04-26 06:17pm

(កំពត)៖ មន្ទីរសុខាភិបាលខេត្តកំពត បានបើកអង្គសាខាសាលា ស្តីពីការគ្រប់គ្រងក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (ក.ជ.ស.ស.ប) ដែលបានរៀបចំប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តកំពត។

សិក្ខាសិលានេះ បានធ្វើឡើងក្រោមការចូលរួមជាអធិបតីភាពពីលោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារសុខភាពបឋមខេត្ត ដោយចូលរួមពីលោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពត ព្រមទាំងជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ និងមន្ត្រីពាក់ព័ន្ធ មកពីអង្គភាព ស្ថាប័ន ជុំវិញខេត្តជិត២០០រូប។

នាឱកាសនោះ លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត បានកោតសរសើរថ្នាក់ដឹកនាំគ្រូពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ នៅទូទាំងខេត្តកំពត ដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រម សីលធម៌វិជ្ជាជីវ:សុខាភិបាលសាធារណៈ និងឯកជន ប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាពជូនពលរដ្ឋ។

លោកស្រីបានរំលឹកគ្រូពេទ្យទាំងអស់ ត្រូវមានទាំងសមត្ថភាពជំនាញម តាមឱ្យទាន់សម័យកាល ព្រមជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ហើយគ្រូពេទ្យ ត្រូវមើលឃើញប្រយោជន៍របស់អ្នកជំងឺ មុនប្រយោជន៍របស់ខ្លួន និងផ្តល់សេវាវេជ្ជសាស្ត្រប្រកបដោយឥស្សរភាព។

លោកស្រីអភិបាលរងខេត្ត ក៏បានស្នើជួរថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ ជួយជ្រោមជ្រែង យកចិត្តទុកដាក់ និងជំរុញសកម្មភាពនានា ពីថ្នាក់ជាតិ សំដៅពន្លឿននូវការអនុវត្តច្បាប់ បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ ការប្រតិបត្តិវិជ្ជាជីវៈប្រកបដោយគុណធម៌ សមធម៌ និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជៈសុខាភិបាល ដើម្បីឈានទៅរកការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រីអភិបាលរងខេត្ត បានផ្តាំផ្ញើដល់សមាជិក សមាជិកា ដែលជាសិក្ខាកាម ក្នុងអង្គសិក្ខាសាលានេះ ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែង សិក្សាស្វែងយល់ក្រេបជញ្ជក់នូវខ្លឹមសារ ចំណេះដឹង ដើម្បីយកទៅអនុវត្តពាក់ព័ន្ធ នឹងការងារភារកិច្ចចំណេះជំនាញរបស់រៀងៗខ្លួន នៅតាមមន្ទីរ អង្គភាព ស្ថាប័ន ដែលខ្លួនបាននិងកំពុងបម្រើការងារ។

គួររំលឹកថា អង្គសិក្ខាសាលានេះ រៀបចំឡើងដោយមានការសហការ ពីរដ្ឋបាលខេត្តកំពត មន្ទីរសុខាភិបាលខេត្តកំពត និងមានការគាំទ្របច្ចេកទេសពីអង្គការ Chai៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...