អ្នកនាំពាក្យ៖ វិស័យសារព័ត៌មាន ​និងសេរីភាពសារព័ត៌មានកម្ពុជាបច្ចុប្បន្ន មានភាពប្រសើរឡើងខ្លាំងជាងសម័យណាៗទាំងអស់ (Video inside)

Posted By: RoogRog Robot | 06-May-2024 18:53:51

2024-05-06 05:48pm

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងថា វិស័យសារព័ត៌មាន និងសេរីភាពសារព័ត៌មានកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមានភាពល្អប្រសើរឡើងខ្លាំងជាងពេលណាៗទាំងអស់ បើធៀបនឹងសម័យមុនៗរបស់ប្រទេសកម្ពុជា។ ការអះអាងរបស់អ្នកនាំពាក្យខាងលើបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានផ្សាយផ្ទាល់នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

មិនតែប៉ុណ្ណោះលោក ទេព អស្នារិទ្ធ ក៏បានបញ្ជាក់ដែរថា ស្ថានភាពសេរីភាពសារព័ត៌មាននេះ ត្រូវបានវាយតម្លៃដោយអ្នកសារព័ត៌មានដែលបានចូលរួមនៅក្នុងការស្ទង់មតិដោយចៃដន្យ ដោយមិនបានកំណត់ទុក ឬចាប់យកតែអ្នកដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលនោះឡើយ។ នៅក្នុងការស្ទង់មតិនេះបានរកឃើញថា មានអ្នកសារព័ត៌មានរហូតដល់ទៅ ៧៩.៨ភាគរយ បានអះអាងថាខ្លួនមានសិទ្ធិសេរីភាពពេញលេញ នៅក្នុងការសរសេរព័ត៌មានរបស់ខ្លួន។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សារបស់លោក ទេព អស្នារិទ្ធ ដូចតទៅ៖










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...