លោក Macron ទទូចឱ្យមានការពង្រឹងកងកម្លាំងការពារជាតិរបស់សហភាពអឺរ៉ុប និងរៀបចំសេដ្ឋកិច្ចឡើងវិញ

Posted By: RoogRog Robot | 26-Apr-2024 16:09:09

2024-04-26 03:05pm

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឱ្យមានការពង្រឹងកងកម្លាំងការពារជាតិរបស់សហភាពអឺរ៉ុប ក្នុងសុន្ទរកថាស្តីពីចក្ខុវិស័យរបស់លោក សម្រាប់សហភាពអឺរ៉ុបនៅលើឆាកពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤។

ក្នុងសុន្ទរកថារយៈពេលជិត ២ម៉ោង នៅឯសាកលវិទ្យាល័យ Sorbonne ទីក្រុងប៉ារីស លោក Macron បានគូសបញ្ជាក់ថា <<មានហានិភ័យដែលអាចឱ្យអឺរ៉ុបស្លាប់។ យើងមិនទាន់មានការបំពាក់អាវុធ ដើម្បីប្រឈមមុខនឹងហានិភ័យនោះទេ>>។ លោក Macron បានព្រមានថា <<សម្ពាធផ្នែកយោធា សេដ្ឋកិច្ច និងផ្សេងៗទៀត អាចធ្វើឱ្យចុះខ្សោយ និងធ្វើឱ្យសហភាពអឺរ៉ុបមាន ២៧ប្រទេសបែកបាក់>>។

លោក Macron បានន្ថែមថា រុស្ស៉ី នឹងមិនត្រូវបានអនុញ្ញាតឱ្យឈ្នះសង្រ្គាមអ៊ុយក្រែនឡើយ ដូច្នេះអំពាវនាវឱ្យមានការបង្កើនសមត្ថភាព សន្តិសុខតាមអ៉ីនធឺណិតរបស់អឺរ៉ុប ទំនាក់ទំនងផ្នែកការពារជាតិកាន់តែជិតស្និទ្ធ ជាមួយចក្រភពអង់គ្លេសក្រោយ Brexit និងការបង្កើតសាលាអឺរ៉ុបដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាជាន់ខ្ពស់។ ទន្ទឹមនេះ សហភាពអឺរ៉ុប ក៏គួរតែផ្តោតលើការទិញសម្ភារៈ ដើម្បីបំពាក់ឱ្យយោធាផងដែរ។

គួរបញ្ជាក់ថា លោក Macron បានអំពាវនាវជាយូរមកហើយសម្រាប់ <<ស្វ័យភាពជាយុទ្ធសាស្រ្ត>> របស់អឺរ៉ុប ដែលពាក់ព័ន្ធនឹងការពឹងផ្អែកតិចលើសហរដ្ឋអាមេរិក និងជាគោលជំហរមួយដែលទទួលបានការគាំទ្រជាងមុន ចំពោះមុខលទ្ធភាពនៃការវិលត្រលប់របស់ លោក Donald Trump ទៅកាន់សេតវិមានសាជាថ្មី៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...