កិច្ចសន្ទនា «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»

Posted By: RoogRog Robot | 24-Apr-2024 16:03:53

2024-04-24 02:59pm

(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា និងមូលនិធិធម្មឱសថ គាំទ្រដោយអង្គភាពអ្នកនាំ​ពាក្យរាជរដ្ឋាភិបាល បានរៀបចំកិច្ចសន្ទនាមួយស្តីពី <<ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ>>។

កិច្ចសន្ទនានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ នៅវត្តនិគ្រោធវ័នគល់ទទឹង ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កិច្ចសន្ទនានេះ ទទួលបានការនិមន្ត និងអញ្ជើញចូលរួមជាវាគ្មិន ដោយព្រះមេធានុរ័ក្ខ គូ សុភាព សាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

កិច្ចសន្ទនានេះ មានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖១៖ យល់ដឹងពីគោលការណ៍ព្រះពុទ្ធ​សាសនា ក្នុងកិច្ចបដិបត្តិប្រចាំថ្ងៃ២៖ យល់ដឹងពីការអប់រំចិត្ត និងរបៀបដោះស្រាយបញ្ហា តាមគន្លងមាគ៌ា​ព្រះពុទ្ធសាសនា៣៖ លើកទឹកចិត្តសាធារណជន ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម​ប្រកប​ដោយទំនួលខុសត្រូវខ្ពស់ ៤៖ លើកទឹកចិត្តសាធារណជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...