លោក Marcos៖ ហ្វីលីពីន នឹងមិនប្រើកាណុងបាញ់ទឹក ឬបង្កើនភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង ឡើយ

Posted By: RoogRog Robot | 06-May-2024 10:21:45

2024-05-06 10:19am

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃចន្ទ ទី៦ ខែឧសភានេះបាននិយាយថាប្រទេសរបស់លោកនឹងមិនប្រើប្រាស់កាណុងបាញ់ទឹក ឬអាវុធណាមួយនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ ចំពោះមុខភាពតានតឹងជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅចំពោះមុខអ្នកសារព័ត៌មាន លោក Marcos ក៏បានកត់សម្គាល់ដែរថាបេសកកម្មរបស់កងទ័ពជើងទឹក និងឆ្មាំសមុទ្រហ្វីលីពីន នោះគឺបន្ធូរបន្ថយភាពតានតឹង ហើយ ក៏មិនមានគម្រោងដំឡើងកាណុងបាញ់ទឹកនៅលើនាវានោះដែរ។ <<យើងនឹងមិនយកគំរូតាមឆ្មាំសមុទ្រចិន និងនាវារបស់ចិននោះទេ>>។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកប្រធានាធិបតីហ្វីលីពីន។ ក៏ប៉ុន្តែភ្លាមៗ ខាងស្ថានទូតចិនប្រចាំទីក្រុងម៉ានីលមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ហ្វីលីពីនបានសម្ដែងការប្រឆាំងជំទាស់ទៅនឹងការប្រើប្រាស់កាណុងបាញ់ទឹករបស់ឆ្មាំសមុទ្រចិន លើនាវារបស់ហ្វីលីពីន នៅឯតំបន់ ថ្មប៉ប្រះទឹកមានជម្លោះមួយក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយចាត់ទុកថាជាទង្វើប្រកបដោយគ្រោះថ្នាក់។ ប៉ុន្តែ ទីក្រុងប៉េកាំងបានអះអាងថាហ្វីលីពីនទៅវិញទេដែល ជាអ្នកបង្ករឿងនៅក្បែរតំបន់ជម្លោះដែនទឹក៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...