របាយការណ៍៖ ទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរជាង ២១លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៤ថ្ងៃ, ខេត្តកំពង់ចាម មានទេសចរច្រើនជាងគេ

Posted By: RoogRog Robot | 17-Apr-2024 22:33:40

2024-04-17 09:32pm

(ភ្នំពេញ)៖ យោងតាមរបាយការណ៍បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ២១.៨១លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។

ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងជាង ២១លាននាក់នោះ មានភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋប្រមាណ ២១.៧០លាននាក់ និងទេសចរបរទេសប្រមាណ ១១ម៉ឺននាក់។

* រាជធានី-ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ (Top 5) រួមមាន៖

១. ខេត្តកំពង់ចាម៖* ទេសចរជាតិ ៥,៣៤៩,២៩៧នាក់* ទេសចរបរទេស ៥១៤នាក់

២. ខេត្តព្រៃវែង៖* ទេសចរជាតិ ២,២៩៨,៦៧នាក់ * ទេសចរបរទេស ៣៥នាក់

៣. ខេត្តកំពង់ស្ពឺ៖* ទេសចរជាតិ ២,១០២,២៤៧នាក់ * ទេសចរបរទេស ១,៦៦៨នាក់

៤. ខេត្តបាត់ដំបង៖* ទេសចរជាតិ ១,៧៣១,៤៣២នាក់ * ទេសចរបរទេស ៣,១៩៧នាក់

៥. ខេត្តកំពត* ទេសចរជាតិ ១,៤០០,៣៧៥នាក់* ទេសចរបរទេស ៣,១២២នាក់

ចំពោះការរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទូទាំងប្រទេស គឺប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ពុំមានបញ្ហាកើតឡើង គួរឱ្យកត់សម្គាល់នោះឡើយ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...