រដ្ឋមន្រ្តីការបរទេសស៉ីរី បំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៉ីប ជាលើកដំបូង ក្នុងរយៈពេល១ទស្សវត្សរ៍

Posted By: RoogRog Robot | 01-Apr-2023 21:51:38

2023-04-01 08:49pm

(គែរ)៖ រដ្ឋមន្ត្រីការបរទេសស៉ីរី បានជួបសមភាគីអេហ្ស៉ីប ក្នុងទីក្រុងគែរនៅថ្ងៃសៅរ៍នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ និងជាសញ្ញាថ្មីចុងក្រោយបង្អស់របស់ប្រទេសក្នុងតំបន់អារ៉ាប់លើការពង្រឹងទំនាក់ទំនងជាមួយប្រធានាធិបតី លោក បាសា អាល់ អាសាដ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣។

លោក ហ្វៃសាល ម៉េកដាដ (Faisal Mekdad) ត្រូវបានទទួលការស្វាគមន៍យ៉ាក់កក់ក្តៅ ពី​លោក សាមេហ៍ សួគ្រី (Sameh Shoukry) នៅពេលមក​ដល់​ក្រសួង​ការ​បរទេស​អេហ្ស៊ីប ដែល​ជា​ដំណើរ​ផ្លូវ​ការ​លើក​ដំបូង​គិតចាប់​តាំង​ពី​មុន​ការ​បះបោរ និង​ជម្លោះ​នៅស៉ីរី ​កាលពីឆ្នាំ២០១១។

ក្រសួងការបរទេសអេហ្ស៉ីប បានផ្សព្វផ្សាយរូបភាពរបស់រដ្ឋមន្ត្រីទាំងពីរនៅក្នុងកិច្ចប្រជុំបិទទ្វារ មុនពេលមានរៀបចំកិច្ចពិភាក្សាគ្នាកាន់តែទូលំទូលាយ។ រីឯ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី SANA បានរាយការណ៍ថា កិច្ចចរចានេះគឺសំដៅពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា បើតាមន្រ្តីសន្តិសុខអេហ្ស៉ីបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដំណើរទស្សនៈកិច្ចនេះគឺមានគោលបំណងដាក់ជំហានសម្រាប់ការវិលត្រឡប់របស់ស៉ីរី មកកាន់សម្ព័ន្ធអារ៉ាប់តាមរយៈការសម្រុះសម្រួលរវាងអេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...