ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្ត ស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

Posted By: RoogRog Robot | 25-Jan-2023 18:22:58

2023-01-25 05:19pm

(ពោធិ៍សាត់)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្ត ស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ជាប្រតិភូអន្តរក្រសួង និងអាជ្ញាដែនដី ដែលមានការពាក់ព័ន្ធមួយចំនួនទៀត។

គួរជម្រាបថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេចតេជោ ហ៊ុន សែន​ នៅក្នុងពេលបិទសន្និបាតប្រចាំឆ្នាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យមន្ត្រីបន្តដោះស្រាយជូនប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ ស្របទៅតាមស្ថានភាពដែលរដ្ឋាភិបាលបានប្រែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ និងកាត់ឆ្វៀលទីតាំងដីដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទាំង២ ឱ្យបានចប់នៅត្រឹមខែឧសភាឆ្នាំ២០២៣៕






























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...