សហរដ្ឋអាមេរិក៖ អភិបាលរដ្ឋផ្ល័រី ប្រាប់ក្រុមអ្នកនិស្សិតកុំឱ្យពាក់ និងដោះម៉ាសចេញ

Posted By: RoogRog Robot | 03-Mar-2022 12:38:00

2022-03-03 11:32am

(ផ្លរីដា)៖ អភិបាលរដ្ឋផ្ល័រីដា លោក រ៉ុន ដេសាន់ទីស (Ron DeSantis) ត្រូវបានគេរាយការណ៍មានការខឹងសម្បារចំពោះនិស្សិតមួយចំនួនដែល ពាក់ម៉ាសឈរនៅពីក្រោយខ្នង ថ្លែងសុន្ទករថាមួយនៅឯសាកលវិទ្យាល័យ University of South Florida។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។

លោក Ron DeSantis បានប្រាប់ឱ្យក្រុមនិស្សិតទាំងនោះដោះម៉ាសចេញ បើទោះជាករណីឆ្លង COVID-19 ប្រចាំថ្ងៃ នៅក្នុងសហរដ្ឋអាមេរិក នៅតែ បន្តស្ថិតនៅក្នុងអត្រាខ្ពស់នៅឡើយក៏ដោយ។ លោក បានលើកឡើងដូច្នេះថា <<អ្នកទាំងអស់គ្នាមិនត្រូវពាក់ម៉ាសទេ។ សូមដោះវាចេញ...ហើយ បើអ្នកទាំងអស់គ្នានៅតែចង់ពាក់ម៉ាសទៀត នោះវាគឺរឿងអស់សំណើចបំផុត ព្រោះថាវាមិនអាចជួយអ្នកបានទេ>>៕


News Source: freshnewsasia.com
LATEST NEWS
🔴Live
MORE NEWS CLICK HERE...