អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ពីករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ដំបូងគេនៅតំបន់ឈូងសមុទ្រពែរ្ស

Posted By: RoogRog Robot | 01-Dec-2021 21:14:06

2021-12-01 08:10pm

(រីយ៉ាទ)៖ អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ពីករណីឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ដំបូងគេនៅតំបន់ឈូងសមុទ្រពែរ្ស លើពលរដ្ឋម្នាក់ដែលត្រឡប់មកពីអាហ្វ្រិកខាងជើង ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA បានរាយការណ៍នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃចន្ទថា វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ទំនងជារីករាលដាលជាអន្តរជាតិ និងបង្កហានិភ័យខ្ពស់នៃការកើនឡើង នៃការឆ្លងដែលអាចមាន <<ផលវិបាកធ្ងន់ធ្ងរ>> នៅកន្លែងខ្លះ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតបានផ្អាកជើងហោះហើរពីប្រទេសអាហ្វ្រិកខាងត្បូងចំនួន០៧ កាលពីសប្តាហ៍មុន ប៉ុន្តែការធ្វើដំណើរជាមួយអាហ្វ្រិកខាងជើងនៅតែដំណើរការដដែល៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...