បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៧.១០លាននាក់ ស្លាប់ជាង ១៤.២ម៉ឺននាក់

Posted By: RoogRog Robot | 30-Jul-2021 09:35:29

2021-07-30 08:34am

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,១០៧,៥២១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៤២,២២៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៣៣១,២០៦នាក់ (ស្លាប់ ៩០,៥៥២នាក់)* ហ្វីលីពីន ឆ្លងចំនួន ១,៥៧២,២៨៧នាក់ (ស្លាប់ ២៧,៥៧៧នាក់)* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,០៧៨,៦៤៦នាក់ (ស្លាប់ ៨,៧២៥នាក់)* ថៃ ឆ្លងចំនួន ៥៦១,០៣០នាក់ (ស្លាប់ ៤,៥៦២នាក់)* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៨៩,៣៣៣នាក់ (ស្លាប់ ៨,៥៥២នាក់)* វៀតណាម ឆ្លងចំនួន ១២៨,៤១៣នាក់ (ស្លាប់ ៨៦៣នាក់)* កម្ពុជា ឆ្លងចំនួន ៧៥,៩១៧នាក់ (ស្លាប់ ១,៣៥០នាក់)* សិង្ហបុរី ឆ្លងចំនួន ៦៤,៧២២នាក់ (ស្លាប់ ៣៧នាក់)* ទ្បាវ ឆ្លងចំនួន ៥,៦៧៥នាក់ (ស្លាប់ ៦នាក់)* ព្រុយណេ ឆ្លងចំនួន ៣៣៣នាក់ (ស្លាប់ ៣នាក់)៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...