ស្លាប់៤នាក់ ៣៨នាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចស្រឡាងនៅឥណ្ឌូណេស៊ី

Posted By: RoogRog Robot | 03-Jul-2025 04:40:31

2025-07-03 09:38am

(ហ្សាការតា)៖ ក្រុមមន្ត្រីជួយសង្រ្គោះក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ថាមនុស្ស ៤នាក់បានស្លាប់ ៣៨នាក់បាត់ខ្លួន និង២៣នាក់ នៅរស់រានមានជីវិត បន្ទាប់ពីស្រឡាងមួយគ្រឿងដឹកមនុស្ស ៦៥នាក់បានលិចនៅក្បែរកោះបាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ស្រឡាងខាងលើមានឈ្មោះថា KMP Tunu Pratama Jaya បានលិច ក្រោយចេញដំណើរពីកំពង់ផែ Banyuwangi ខេត្តជា្វភាគខាងកើត (East Java) បានប្រហែល កន្លះម៉ោង។ ស្រឡាងនេះមានដឹកអ្នកដំណើរ ៥៣នាក់ និងអ្នកបម្រើការលើស្រឡាង១២នាក់ ព្រមទាំងយានជំនិះ២២គ្រឿង។ ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន កំពុងធ្វើឡើង បើទោះជាក្រុមអ្នកជួយសង្រ្គោះរងការរំខានដោយសារខ្យល់បក់ខ្លាំងក៏ដោយ ហើយភ្លាមៗមិនទាន់មានការបញ្ជាក់ថាតើហេតុអ្វីបានជាស្រឡាងនេះ លិចនោះទេ។

ស្រឡាង ជាមធ្យោបាយធ្វើដំណើរមួយដ៏មានប្រជាប្រិយក្នុងប្រទេសឥណ្ឌូណេស៊ី ដែលមានជាង ១៧០០០កោះ រីឯគ្រោះថ្នាក់លិចស្រឡាងតែងតែកើតឡើងជាញឹកញាប់ ដោយសារតែភាពធូររលុងនៃការអនុវត្តសុវត្ថិភាពតាមស្ដង់ដារ ដោយម្ចាស់ស្រឡាងផ្ទុកលើសទម្ងន់។ កាលពីឆ្នាំ២០២៣ គ្រោះថ្នាក់លិច ស្រឡាងមួយក្បែរកោះ Sulawesi បានសម្លាប់មនុស្សយ៉ាងហោច ១៥នាក់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...