អ្នកឧកញ៉ា គិត ម៉េង បានអំពាវនាវដល់ប្រធានសភាពាណិជ្ជកម្មខេត្តជាប់ព្រំដែនថៃ ជួយដោះស្រាយបញ្ហាទីផ្សារពោតរបស់កសិករ (Video inside)

Posted By: RoogRog Robot | 03-Jul-2025 09:30:04

2025-07-03 09:26am

(ភ្នំពេញ)៖ ស្របពេលដែលកម្ពុជា កំពុងមានវិវាទព្រំដែន ឈានដល់ពាណិជ្ជកម្មជាមួយថៃ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវដល់ប្រធានសភាពាណិជ្ជកម្មនានានៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវរិះរកមធ្យោបាយ ដោះស្រាយបញ្ហាដល់កសិករ ខណៈអំឡុងពេលនេះ គឺជាពេលកសិករប្រមូលផលពោត។

អ្នកឧកញ៉ា គិត ម៉េង អំពាវនាវបែបនេះ ធ្វើឡើងនៅក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

អ្នកឧកញ៉ាមានប្រសាសន៍ថា ការបិទព្រំដែននឹងធ្វើកសិករមួយចំនួនរងផលប៉ះពាល់ ដោយសារតែកន្លងមកដំណាំរបស់គាត់ ដូចជាពោតជាដើមបាននាំចេញទៅប្រទេសថៃ។ ដូច្នេះហើយ សភាពាណិជ្ជកម្មខេត្តជាប់ព្រំដែនថែ ដែលមានខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ជាដើម ត្រូវយកចិត្តទុកដាក់ជួយកសិករ ដែលកំពុងទទួលរងផលប៉ះពាល់ពីការបិទព្រំដែនពីប្រទេសថៃ។

ជាមួយគ្នានេះ អ្នកឧកញ៉ាក៏អំពាវនាវឱ្យជួយសម្របសម្រួល ជួយរកការងារក្នុងស្រុក ដើម្បីពលករខ្មែរដែលត្រឡប់មកវិញមានការងារធ្វើ និងប្រភពចំណូលដូចដើមវិញ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការប្រមូលផលពោតក្នុងរដូវកាលនេះ គួរតែកុំមានការព្រួយបារម្ភខ្លាំងពេក ដោយរោងចក្រកែច្នៃចំណីសត្វនៅក្នុងប្រទេសកម្ពុជាមានច្រើនគួរឱ្យកត់សម្គាល់។ ហើយក្រៅពីទីផ្សារថៃ យើងក៏អាចបង្វែរទីផ្សារផ្សេងទៀតបានដែរ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...