ទីប្រឹក្សាជាន់ខ្ពស់ Fresh News លោក ម៉ារ យ៉ារិទ្ធិ ចូលរួម «កិច្ចសន្ទនាស្តីពីបេតិកភណ្ឌ វប្បធម៌ ចិន-អាស៊ាន»

Posted By: RoogRog Robot | 15-Nov-2024 11:06:32

2024-11-15 11:04am

(ភ្នំពេញ)៖ ទីប្រឹក្សាជាន់ខ្ពស់របស់បណ្តាញព័ត៌មាន Fresh News លោក ម៉ារ យ៉ារិទ្ធិ នឹងអញ្ជើញចូល រួមក្នុងកិច្ចសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌ ចិន-អាស៊ាន តបតាមការអញ្ជើញរបស់ CICG, China International Communications Group នៃតំបន់ស្វយ័ត CPC Guangxi Zhuang របស់ សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌ចិន-អាស៊ាន និងសកម្មភាពជាបន្តបន្ទាប់ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកានៅទីក្រុងក្វាងស៊ី នៃប្រទេសចិន>>។

លោក ម៉ារ យ៉ារិទ្ធិ បានថ្លែងចាប់អារម្មណ៍ថា <<កិច្ចសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌ ចិន-អាស៊ាន មានសារៈសំខាន់ជាខ្លាំងណាស់ ពីព្រោះជាការជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំង២ ដើម្បីអភិរក្ស និងលើកតម្កើងមរតកវប្បធម៌អាស៊ាននិងចិន>>។

អាស៊ាននិងចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការវប្ប ធម៌នេះ ចាប់តាំងពីឆ្នាំ២០០៥នោះមក។ គោលបំណងនៃកិច្ចព្រមព្រៀង គឺលើកកម្ពស់កិច្ច សហប្រតិបត្តិការ តាមរយៈកិច្ចសហការសិល្បៈ, ការស្រាវជ្រាវរួមគ្នា និងការផ្លាស់ប្តូរព័ត៌មាន និងប្រជាជន។

កិច្ចសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌ចិន-អាស៊ាន ឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅក្នុងឆ្នាំនៃការផ្លាស់ ប្តូរព័ត៌មាន និងប្រជាជនរវាងអាស៊ាន-ចិន។គួរបញ្ជាក់ថា អាស៊ាន និងប្រទេសចិន កំពុងធ្វើការរួមគ្នាដើម្បីកសាងសហគមន៍មួយ នៃ មិត្តភាព, ភាពស្រស់ស្អាត វិបុលភាព សន្តិសុខ សុវត្ថិភាព និងសន្តិភាព។


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...