ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រៀបចំពិធីប្រណាំងទូករយះពេល២ថ្ងៃ អបអរសាទរពិធីបុណ្យឆ្លងស្រះទឹកបុរាណបុរាណ ក្លោងទ្វាវត្ត សាលាឆទាន សួនកុមារ និងផ្សារត្រពាំងប្រាសាទ

Posted By: RoogRog Robot | 15-Nov-2024 13:59:18

2024-11-15 01:55pm

(ឧត្តរមានជ័យ)៖ រដ្ឋបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមរៀបចំពិធីប្រណាំងទូក ដើម្បីបង្ករបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យឆ្លងស្រះទឹកបុរាណ ក្លោងទ្វាវត្ត សាលាឆទាន សួនកុមារ និងផ្សារត្រពាំងប្រាសាទ។

នៅក្នុងពិធីនេះដែរមានការចូលរួមពីលោក វណ្ណ កុសល សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ លោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ ព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្រៅពីពិធីប្រណាំងទូករយៈពេល២ថ្ងៃ ដើម្បីអបអរសាទរការសម្ពោធឆ្លងសមិទ្ធិផលនានាក្នុងស្រុកត្រពាំងប្រាសាទ នៅពេលរាត្រីក៏មានការសំដែងល្ខោនបាសាក់ រយះពេល៣រាត្រី មានការបង្ហោះគោម ការបាញ់កាំជ្រូច និងបណ្តែតប្រទីប និងការតាំងលក់ផលិតផលនានាផងដែរ។

តាមការបញ្ជាក់របស់គណៈកម្មការថា៖ពិធីបុណ្យឆ្លងសមិទ្ធិផលនានា ការប្រណាំងទូក បណ្តែតប្រទីប អកអំបុក និងការសំដែងល្ខោនបាសាក់ រៀបចំធ្វើឡើងនៅស្រុកត្រពាំងប្រាសាទនេះ គឺបានចំណាយថវិកាប្រមាណ១២០លានរៀល ដែលថវិកាទាំងនេះមានការចូលរួមឧបត្ថម្ភពីលោក វណ្ណ កុសល និងលោកស្រី លោក គង់ កន្នារិទ្ធ អភិបាលខេត្តរងឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន អាជ្ញាធរស្រុកត្រពាំងប្រាសាទ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជីវករផ្សារត្រពាំងប្រាសាទ មេឃុំទាំង៦ ព្រមទាំងសប្បុរស់ជន ជិតឆ្ងាយ ជាច្រើនរូបទៀត។

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូករយះពេល២ថ្ងៃ និងការសំដែងសិល្បៈល្ខោនបាសាក់រយះពេល៣យប់ នៅស្រុកត្រពាំងប្រាសាទ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឱ្យបានច្រើនកុះករ៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...