«ភោជនីយដ្ឋានចល័ត» បទចម្រៀងរំលេចពីរបៀបដឹកនាំ របស់សម្តេចមហាបវរធិបតី ដែលតែងឆ្មក់ចុះមូលដ្ឋាន ដើម្បីបានព័ត៌មានពិតជាក់ស្តែង (Video inside)

Posted By: RoogRog Robot | 06-Oct-2024 16:19:03

2024-10-06 04:16pm

(ភ្នំពេញ)៖<<ភោជនីយដ្ឋានចល័ត>> ជាបទចម្រៀងមួយបទ ដែលបានគូសរំលេចពីរបៀបដឹកនាំរបស់សម្តេច​មហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងឆ្មក់ចុះមូលដ្ឋាន ដើម្បីបានព័ត៌មានពិតជាក់ស្តែង។

<<ភោជនីយដ្ឋានចល័ត>> ជាស្នាដៃនិពន្ធដោយកវីមនោសញ្ចេតនាបង្ហូរមិនរីងស្ងួត សុខ ជំនោរ ក្រោមទឹកដមសំឡេងក្រអួនអ្នកចម្រៀងវ័យក្មេង ពេជ្រ សុភួង។ បទចម្រៀងគ្រប់ការផលិតដោយលោក គួច វែងស៊្រុន រដ្ឋលេខាធិការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី។

<<ភោជនីយដ្ឋានចល័ត>> សម្តៅដល់បាយប្រអប់រំដែលសម្តេចមហាបវរធិបតី តែងតែបរិភោគតាមរថយន្ត ក្នុងពេលឆ្មក់ចុះទៅតាមមូលដ្ឋាន។ បាយប្រអប់មិនមែនជាមធ្យោបាយដែលសម្តេចមហាបវរធិបតី ជ្រើសសម្រាប់បរិភោគក្នុងពេលធ្វើជានាយករដ្ឋមន្ត្រីនោះទេ ក្នុងពេលកាន់ងារជាកងទ័ពសម្តេចមហាបវរធិបតី តែងតែបរិភោគផងដែរ ពេលចុះទៅបំពេញការងារតាមបណ្តាខេត្ត។

សូមបញ្ជាក់ថា ក្នុងឋានៈជានាយករដ្ឋមន្ត្រីដែលផ្តល់តម្លៃលើព័ត៌មានពិតជាក់ស្តែង មិនស្តាប់ត្រឹម​របាយ​ការណ៍​នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងបានឆ្មក់ចុះទៅតាមមូលដ្ឋានដោយមិនឱ្យមានមន្ត្រីមូលដ្ឋាន​ដឹង​មុន ហើយក៏គ្មានការហែហមច្រើននោះដែរ។

ចុះពិនិត្យស្ថានភាពពលរដ្ឋ និងការងារដឹកនាំនៅតាមមូលដ្ឋានដោយស្ងាត់ៗរបស់សម្តេចមហាបវរធិបតី ជារបៀបការងារមួយនាំឱ្យមានការកត់សម្គាល់ និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយអាជ្ញាធរមូលដ្ឋាន ក៏រឹតតែយកចិត្តទុកដាក់លើការងារបម្រើប្រជាពលរដ្ឋផងដែរ ព្រោះថាសម្តេចមហាបវរធិបតី ដ្បិតតែញញឹមស្រស់ តែមិនប្រណីចំពោះអ្នកអសកម្មក្នុងការងានោះឡើយ៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...