ប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកបាកាន ចំនួន២១រូប ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤ 

Posted By: RoogRog Robot | 12-Jun-2024 18:36:37

2024-06-12 05:31pm

(ពោធិ៍សាត់)៖ លោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកបាកាន ចំនួន២១រូប ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកបាកាន ដោយបានការចូលរួមពី សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំទូទាំងស្រុកបាកាន អង្គការសង្គមស៊ីវិល និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤៨អនក្រ-តត ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកបាកាន នៃខេត្តពោធិ៍សាត់ ក្នុងអាណត្តិទី៤ ចំនួន២១រូប រួមមាន៖ទី១៖ លោក ខៀវ ចែ ជាប្រធានក្រុមប្រឹក្សាស្រុកទី២៖ លោក វង់ វឿន ជាសមាជិកក្រុមប្រឹក្សាស្រុកទី៣៖ លោកស្រី សំ សុភុន ជាសមាជិកក្រុមប្រឹក្សាស្រុកទី៤៖ លោក អ៊ុំ ស៊ីថា ជាសមាជិកក្រុមប្រឹក្សាស្រុកទី៥៖ លោក រស់ ប៊ុនធែល ជាសមាជិកក្រុមប្រឹក្សាស្រុកទី៦៖ លោក សេង ណារ៉ាហុង ជាសមាជិកក្រុមប្រឹក្សាស្រុកទី៧ លោក ឆាយ ភន ជាសមាជិកក្រុមប្រឹក្សាស្រុកទី៨៖ លោក ផន ចិត្ត ជាសមាជិកក្រុមប្រឹក្សាស្រុកទី៩៖ លោកស្រី លី អាំមីណាស់ ជាសមាជិកក្រុមប្រឹក្សាស្រុកទី១០៖ លោកស្រី ផៃ ភី ជាសមាជិកក្រុមប្រឹក្សាស្រុកទី១១៖ លោក ម៉ម ថៃលី ជាសមាជិកក្រុមប្រឹក្សាស្រុកទី១២៖ លោក ខន សុខឿន ជាសមាជិកក្រុមប្រឹក្សាស្រុកទី១៣៖ លោក នាង វុធ ជាសមាជិកក្រុមប្រឹក្សាស្រុកទី១៤៖ លោក វង គឹមសាន ជាសមាជិកក្រុមប្រឹក្សាស្រុកទី១៥៖ លោក អែម យ៉ុន ជាសមាជិកក្រុមប្រឹក្សាស្រុកទី១៦៖ លោក ជៀម ពឿន ជាសមាជិកក្រុមប្រឹក្សាស្រុកទី១៧៖ លោក ពៅ យីម ជាសមាជិកក្រុមប្រឹក្សាស្រុកទី១៨៖ លោក អ៊ុន ដុក ជាសមាជិកក្រុមប្រឹក្សាស្រុកទី១៩៖ លោកស្រី មុត ចាន់ដេត ជាសមាជិកក្រុមប្រឹក្សាស្រុកទី២០៖ លោកស្រី ចាន់ ច្រិប ជាសមាជិកក្រុមប្រឹក្សាស្រុកទី២១៖ លោក ចោម គោស៊ីង ជាសមាជិកក្រុមប្រឹក្សាស្រុក៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...